ប៉ោយ​ប៉ែ​ត ៖ ស្រី​រួប​ស្រស់​ម្នាក់ ត្រូវ​ប្តី​ការ​ពេញ​ច្បាប់ ប្ដឹង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច បន​ប្រាប់​ថា នារី​ជាប់ចោទ​ផិតក្បត់​នោះ​ឈ្មោះ ស្រី កែវ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ប្តី​ឈ្មោះ រ៉ូ អាយុ​២១​ឆ្នាំ មុខរប​ធ្វើការ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

តាម​ការ​លើក​ឡើង​របស់​បុរស​ជា​ប្ដី បានអោយ​ដឹង​ថា ខ្លួន​បាន​រៀប​អាពាហ៍ពិពាហ៍ ស្រប​តាម​ច្បាប់​ប្រពៃណី​ខ្មែរ ជា​ប្ដី​ប្រពន្ធ កាល​ណី​ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ ដោយ​មិន​ទាន់​មានកូន​ជា​ចំណងដៃ​នៅឡើយ​ទេ ។

បុរស​ជា​ប្តី​ឈ្មោះ​រ៉ូ​បាន​ឲ្យ​ដឹង​បន្ត​ថា ដោយ​ខ្លួន​ជាប់រវល់ ទៅ​ធ្វើការ​នៅ​កាស៊ីណូ បាត់​ៗ​ពី​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​ត្រឡប់​មក​ផ្ទះ តែងតែ​មិនឃើញ​នាង​ជា​ប្រពន្ធ​នៅផ្ទះ រូប​គាត់​ក៏​សួរនាំ តែ​នាង​ចេះ​តែ​ឆ្លើយ​បដិសេធ​ថា​មិន​មាន​ទៅ​ណា​ទេ ។

ប្រភព​ដដែល​បន្ថែម​ថា រហូត​ដល់​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​កើតឡើង បុរស​ជា​ប្តី​ខឹង​ក៏​ទៅ​ដាក់​ពាក្យ​ប្តឹង ទារ​បណ្តា​ការ ចំនួន​៥០០០​ដុល្លារ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ។ ខណ​:​នាង​បដិសេធ​ដដែល ប៉ុន្តែ​នាង​ព្រម​ឲ្យ​ថ្លៃ​បណ្តា​ការ​តែ​១១០០​ដុល្លារ ។

ដោយសារ​មិន​ទុកចិត្ត ក្រែង​មានការ​ភ័ន្ត​ច្រឡំ​លើ​ប្រពន្ធ ប្តី​បាន​តាមដាន​តាម​រយៈ​ប្រពន្ធ​GPS ទើប​ដឹង​ថា នាង​នៅ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ រហូត​មានកូន​ក្នុង​ផ្ទៃពោះ ហើយ​លូច​ទៅ​ទំលាក់​ចោល​ថែម​ទៀត​ផង ។

នៅ​ថ្ងៃ​កើតហេតុ ដោយសារ​រូប​គាត់​ជា​ប្ដី បាន​ហៅ​ប្រពន្ធ​អោយ​ចេញ​មក​ក្រៅ តែ​នាង​មិន​ព្រម​ចេញពី​ក្នុង​បន្ទប់​ដែល​មាន​បុរស​ៗ​ជនជាតិ​ចិន​ច្រើន​នាក់​នៅ​ក្នុង​នោះ រូប​គាត់​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ហៅ​សួរនាំ​តែ​ម្ដង ។

ទោះជា​យ៉ាងណា ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំ​ភ្លឹ​ពី​នារី​ជា​ប្រពន្ធ​បាន​ឡើយ ព្រោះ​ស្ថិត​ក្នុង​ការ​សាកសួរ​របស់​សមត្ថកិច្ច​នៅឡើយ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ហៅ​សាក់​សួរនាំ​ស្នេហា​ត្រីកោណ​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម​ប្រហែល​៥​នាក់ ដែល​គេ​សង្ស័យ​ថា ពាក់ព័ន្ធ​ឆ្លង​ដែន​ខុសច្បាប់ សំងំ​លាក់ខ្លួន​បើក​ល្បែងស៊ីសង​ខុសច្បាប់​ផង​ដែរ ៕

Comments

comments