អ្នកចម្រៀង​ជើង​ចាស់ លោក ហួរ ឡា​វី ក្នុងវ័យ៧០ឆ្នំា បាន​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​កាលពី​យប់មិញ ។

យ៉ាងណា​ក៍ដោយ បើ​តាម​កូនសិស្ស ក៍​ដូច​ជា​អ្នកចម្រៀង​ដែល​ជា​កូនស្រី​លោក ហួរ ឡា​វី ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​បាន​បញ្ជាក់​ថា ម្ចាស់​បទ​«​អា​ណែ​ត​មាសបង​» ដែល​ល្បី​អំឡុង​ទសវត្សរ៍​៩០ លោក ហួរ ឡា​វី មាន​ជំងឺ​អ្វី​ពិតប្រាកដ​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ណា​ឡើយ ។

អ្នកចម្រៀង វី ឌី​ណែ​ត ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​លោក ហួរ ឡា​វី «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​០៦​កល​ត ខែ​ច​ត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ។

ជា​ការ​កត់សម្គាល់​មួយ​រយៈ​នេះ មាន​អ្នក​កំប្លែង​និង​ចម្រៀង​ជើង​ចាស់​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ដូច​ជា​លោក វីតាមីន សេ , លោកតា សង់​ស៊ី​ស ,​និង​លោក សាន ម៉ៅ ជាដើម ។

«​អង្រុត​» សូម​ជូនពរ​ឲ្យ​អស់លោក​ជា​អ្នកចម្រៀង​និង​កំប្លែង​ជើង​ចាស់​ខាងលើ ឆាប់​ជា​សះស្បើយ​ពី​រោគាពាធ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

Comments

comments