ភ្នំពេញ ៖ ខណៈ​លោក​ឃឿ​ន សុ​ឡា ហៅ K01 កំពុង​ថត​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ ពី​ការ​សម្រួល​ចរាចរណ៍​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជិះ​បញ្ច្រាស​ផ្លូវ​នោះ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ ម្នាក់​បាន​រត់​មក​គប់​សំរាម​ដែល​មានទឹក​ស្អុយ​មួយ​ថង់​ចំ​ក្បាល ភ្លាម​ៗ​នោះ ធ្វើ​អោយ​លោក​ខេ​០១​មានការ​ហួសចិត្ត​ខ្លួនឯង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៧​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​ឃឿ​ន សុ​ឡា ហៅ K01 បាន​បង្ហោះ​នៅ​វី​ដេ​អូ​ខ្លី​មួយ អម​ដោយ​ការ​សរសេរ​ថា ៖
តើ​ខេ​០១​ខុស​អ្វី ?​?​? ថ្ងៃនេះ​ខេ​០១​ខំ​ធ្វើ​ស្លូត​បំផុត​ហើយ រូបភាព​បែប​នេះ តើ​ខ្ញុំ​អាច​ប្តឹង​គាត់​ក្នុង​ករណី​ណាមួយ​បាន​ទេ សូម​បងប្អូន​ជួយ​ឆ្លើយ​ផង តើ​គួរ​ធ្វើ​បែប​ណា​ជាមួយ​គាត់ ។

អ្វី​ដែល​យើង​មើលឃើញ​ជាក់ស្តែង​ក្នុង​វី​ដេ​អូ​ខ្លី​មួយ បង្ហាញ​អោយ​ឃើញ​បុរស​ម្នាក់​បាន​រត់​មក​ពីក្រោយ​លោក K01 ខណៈ​ពេល​ដែល K01 កំពុងធ្វើការ​ផ្សាយ​ព័ត៌មាន បន្ទាប់​មក​បុរស​ម្នាក់​នោះ ដែល​ក្បាល​គាត់​មាន​ពាក់មួក​សុ​វត្តិភាព​បិទមុខ​ជិត មិន​អាច​អោយ​យើង​មើលឃើញ​មុខ​គាត់​ច្បាស់​នោះ បាន​យក​សំរាម​ដែល​គាត់​កាន់​មក​ជាមួយ ចាក់​ពីលើ​ក្បាល​លោក K01 បន្ទាប់​មក​បុរស​នោះ ក៏​រត់​ទៅ​ក្រោយ​វិញ​ឡើង​លើ​ម៉ូតូ ដែល​មាន​គូកន​របស់​បុរស​នោះ កំពុង​បញ្ឆេះ​ចាំ រួច​ក៏​ឡើង​ជិះ​ម៉ូតូ​នោះ​រត់គេច​ខ្លួន​បាត់​ទៅ ។

ទោះជា​យ៉ាងណា តាម​រយៈ​ការ​ខ​មិន ក្នុង​វី​ដេ​អូ​មួយ​ឃ្លី​ប​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា ជា​ការ​សម្ដែង​ទេ ផុស​ជា​វី​ដេ​អូ​ដែល​គេ​ថត​ទុក​រួច​ស្រេច ទៅ​វិញ ។

ជុំវិញ​ករណី​ខាងលើ​នេះ អង្រុត​ព័ត៌មាន មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ឃឿ​ន សុ​ឡា បាន​នៅឡើយ​ទេ​ថា តើលោកពិត​ជា​​រៀប​ចំ​​ថត​សម្ដែង ឫ​យ៉ាងណា ? ផ្ទុយ​ទៅ​វិញ បើសិនជា​ការ​ពិតមែន​នោះ ក្រុម​ជន​មិន​ស្គាល់មុខ​​ពិតជា​មើលងាយលោក K01 ចាត់​ទុក​លោក​ដូច​ជា​ធុងសំរាម​ហើយ ៕

Comments

comments