បុរស​ម្នាក់​ដែល​គេ​ល្បី​ថា ជា​មនុស្ស​ចិត្ត​ស្មោះ​សុភាព​រាបសារ និង​ចេះ​យកចិត្ត​យក​សង្សារ​ទៀត​ផង មិនតែប៉ុណ្ណោះ​មនុស្ស​ដែល​តាម​ស្នេហ៍​ពិត ស្ទើរ​គ្រប់​បណ្តា​ខេត្ត រហូត​បាន​ជួប​ស្នេហ៍​ពិត​នារី​ក្រមុំ នៅ​ឯ​ភ្នំពេញ​។ បុរស​ម្នាក់​ដែល​យើង​គិត​ថា ដែល​មនុស្ស​ដែល​ស្មោះ​ស្នេហ៍ បែរជា​បែកធ្លាយ​មុខមាត់​ពិត គឺជា​ចោរលួច​កាច់​សោរ​.​ក​ម៉ូតូ​ទៅ​វិញ ។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់​លោក Socheat បានអោយ​ដឹង​ថា «​បុរស​ចិត្ត​ស្មោះ​ស្វែងរក​ស្មេ​ហ៍​ពី​ខេត្តព្រះវិហារ​មក​ដល់​ភ្នំពេញ ដែល​នារី​គ្រប់​រូប​ប្រាថ្នា​ចង់បាន​គូ​អនាគត ស្រលាញ់​តែ​ចិត្ត​មិន​គិត​រូបសម្បត្តិ​ដូច​គាត់​ហើយ​ចេះ​ទិញ​របស់​ប្រែ​ន​ៗ ផ្ញើ​គូស្នេហ៍​ដូច​ជា អាវ​វ៉ែនតា ប៊ី​គី​នី ថ្លៃ​ៗ ការ​ពិតជា​មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​សោះ ។

ជនសង្ស័យ សុខ ពិសិដ្ឋ ហៅ​សុខ សុភាព មុខសញ្ញា​លួច​ម៉ូតូ និង​ធ្លាប់​ធ្វើ​សកម្មភាព​តាម​សាលា និង​កន្លែង​ផ្សេង​ៗ​ក្នុង​ខេត្តកំពង់ចាម​រួម​មាន ៖ ទី​១.​លួច​ម៉ូតូ​នៅ​សាលា​បណ្តុះបណ្តាល​គរុកោសល្យ ។ ទី​២.​ចេញពី​គុក​ទៅ​លួច​ម៉ូតូ​នៅ​សួង​(​កាលពី​មិន​ទាន់​បំបែក​ខេត្ត​ត្បូងឃ្មុំ​)​។ ទី​៣.​លួច​នៅ​មន្ទីរ​សាធារណការ​។ ទី​៤.​លួច​បន្លំ​ម៉ូតូ​នៅ​កន្លែង​ខន​សឺត ជិត​ផ្សារ​រាត្រី បន្ទាប់​មក​ទៅ​លួច​ម៉ូតូ​នៅ​ស្វាយ​រៀង ។ ចុង​ក្រោយ​អស់​ល័​ក្ខ​ត្រឹម​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ៕