ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាព នៅ​ម៉ោង​៦និង៤៥​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ ទីក្រុង​បាងកក ប្រទេស​ថៃ ។

បើ​យោង​តាម​លោក ពិន ពិសិដ្ឋ អគ្គនាយករង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ត្រូវជា​កូនប្រសា​របស់​នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ទី​២៤ មីនា​នេះ​ថា «​ក្នុង​នាម​ខ្ញុំបាទ​ផ្ទាល់ និង​តំណាង​ក្រុម​គ្រួសារ​ទាំងមូល សូម​គោរព​ជម្រាប​ជូន សម្តេច ឯកឧត្តម លោក​ជំទាវ លោក​-​លោកស្រី បងប្អូន ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំងអស់ មេត្តា​ជ្រាប​ថា លោកឪពុក​ក្មេក​ជាទី​គោរព​ស្រឡាញ់​របស់​ខ្ញុំបាទ​គឺ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ឯម សំ​អាន បាន​ធ្វើ​មរណកាល ទៅ​កាន់​លោក​ខាង​មុខ នៅ​វេលា​ម៉ោង៦និង៤៥​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ឆ្នាំ​២០១៨ ដោយ​រោគ​គា​ពា​ធ​» ៕