បុរស​ដែល​មាន​ឥ​ទ្ឋិ​ពល​និង​អំណាច​ម្នាក់​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ពិសេស​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ លោក នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាព​ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​មន្ទីរពេទ្យ​អន្តរជាតិ​បំ​រុង​រ៉ាត់​( Bumrungrad International )​ប្រទេស​ថៃ ។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Piseth Pin ដែល​អះអាង​ថា​ជា​កូនប្រសារ​លោក​រដ្ឋលេខាធិការ សន្តិ​បណ្ឌិត ឯម សំ​អាន និង​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ០៨​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ។

មួយរយៈពេលចុងក្រោយនេះ លោក ឯម សំអាន ត្រូវបានបាត់មុខទំាងនៅក្នុងកិច្ចការងារនិងនៅលើ​បណ្តាញ​សង្គម ហើយត្រូវបានគេនិយាយតៗគ្នាលោកមានជំងឺ កំពុងសម្រាកព្យាបាល ប៉ុន្តែបើតាមគណនីឈ្មោះ Piseth Pin មិនបានបញ្ជាក់ថាលោកមានជំងឺអ្វីពិតប្រាកដនោះទេ គ្រាន់តែប្រភពខ្លះថាលោកជំងឺសួតរុំារ៉ៃ ៕

 

Comments

comments