រាជរដ្ឋាភិបាល​មិន​ហាមឃាត់​ចំពោះ ការ​នាំ​ចូល​រថយន្ត​ប្រភេទ​មួយ​ទឹក​(​ជជុះ​) នោះ​ទេ តែ​គ្រោង​នឹង​ដាក់បន្ទុក​ខ្លះ​ៗ​បន្ថែម ទៅ​លើ​ប្រភេទ​រថយន្ត​ចាស់​ៗ​ជ្រុល​ពេក ពោល​គឺ​រថយន្តដែល​ផលិត​ក្រោម​ឆ្នាំ​២០០០ ដើម្បី​កុំឱ្យ​បន្ត​នាំ​ចួ​ល​ទៀត​ព្រោះ​វា​នាំ​ឱ្យ ប៉ះពាល់​ដល់​បរិស្ថាន និង ប្រឈម​ចំពោះ​បញ្ហា​សុវត្ថិភាព​ផង​ដែរ ។

នេះ​បើ​យោង​តាម លោក គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ។

នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត​ឆ្នាំ​២០១៨ ដែល​បាន​និង​កំពុង​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់ទី​២៥ ខែមីនា នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ជាន់​ផ្ទាល់​ដី លោក គុណ ញឹ​ម បាន​មាន ប្រសាសន៍​ថា ចំពោះ​រថយន្ត​ចាស់​ៗ អាច​មាន​បន្ទុក ផ្នែក​បរិស្ថាន​បន្ថែម​ខ្លះ​ៗ ពីលើ​ការ​បង់ពន្ធ និង​ធ្វើ ឈៀក ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មុន​នឹង​ធ្វើ​ផ្លា​ក​លេខ​ឱ្យ​។ រថយន្ត​កាន់តែ​ចាស់ ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស​កាន់តែ​ញឹកញាប់ ជាង​រថយន្ត​ថ្មី ដើម្បី​ធានា លើ​បញ្ហា​បច្ចេកទេស និង​សុវត្ថិ ភាព​។

លោក​បញ្ជាក់​ថា “​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យ​នាំ​ចូល​រថយន្ត​ប្រភេទ​ថ្មី ជា​ពិសេស​បន្ធូ​បន្ថយពន្ធ​៥០% ចំពោះ​ការ​នាំ​ចូល​នូវ​បំណែក​រថយន្ត យក​មក​បង្គំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​បន្ធូ​បន្ថយពន្ធ​នាំ​ចូល​នេះ គឺ​ដើម្បី​ជួយ​គាំទ្រ​ឱ្យ​ប្រជាជន​មានការ​ងារ​ធ្វើ​បន្ថែម​ទៀត តាម​រយៈ​ការ​បើក​រោងចក្រ ដោយ​យក​បំណែក រថយន្ត​មក​ដំឡើង​នៅ​ក្នុងស្រុក​។ មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន បាន​នាំ​យក បំណែក​មក​ដំឡើង​តម្លើង​នៅ​កម្ពុជា មាន​ទាំង​រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ទេសចរណ៍ ផង​ដែរ​” ។

លោក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា បាន​ត្រូវ DAP ស្រង់​ប្រសាសន៍​ចុះ​ផ្សាយ​ទៀត​ថាប​ច្ចប្ប​ន្ន​ការ​នាំ​ចូល​រថយន្ត​ថ្មី មានការ​លើកទឹកចិត្ត​ជា​ច្រើន​ទម្រង់ ការ​តម្លើង រថយន្ត​ថ្មី​បន្ធូ​បន្ថយ​ព្ធ​៥០% ការ​នាំ​ចូល​រថយន្ត​ថ្មី ពី​ប្រទេស​សមាជិក​អាស៊ាន​ពន្ធគយ​សូន្យ ស្រប​តាម ទីផ្សារ និង​ការ​ព្វ​កិច្ច នៃ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​អាស៊ាន ដែល​ជម្រុញ​ឱ្យ​រថយន្ត​ថ្មី​មាន​វត្តមាន​កាន់តែ​ច្រើន បើ​ធៀប​នឹង​រថយន្ត​ប្រើ​រួច ដែល​ត្រូវ​បង់ពន្ធ​គ្រប់​ចំនួន តាម​ការ​កំណត់​របស់​រដ្ឋ​។

លោក គុណ ញឹ​ម គូសបញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​មុខទំនិញ ដែល​ប្រពន្ធ​ចំណូល​បាន​ច្រើន​ជាងគេ គឺ​យាន​យន្ត ។ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​គយ​ប្រហែល​ជាង​៤០% នៃ​ចំណូល​សរុប បាន​មក ពី​ការ​បង់ពន្ធ​យាន​យន្ត​។ បច្ចុប្បន្ន​នេះ ការ​នាំ​ចូល​រថយន្ត​គ្រប់​ប្រភេទ មាន​ចន្លោះ​ពី​៥​ពាន់​ទៅ​៦​ពាន់ គ្រឿងក្នុង​១​ខែ​ៗ៕

 

Comments

comments