កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ មន្ត្រី​ពេទ្យ​ទាហាន​ដែល​មាន​ឋានន្តរស័ក្ដិ​ជា​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ម្នាក់ បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​នារី​ជា​សង្សារ​របស់​ខ្លួន ដោយ​បាន​ប្រើប្រាស់​អំពើ​ហិង្សា ដោយ​បាន​យក​ខ្សែ និង​កន្សែង​ចងដៃ ចងជើង ចងក ព្រមទាំង​ចាក់សោ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល​រួច​រត់គេច​ខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។

លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ អឹ​ក សំអាង អាយុ​៣០​ឆ្នាំ មុខ​បរ ជា​មន្ត្រី​ពេទ្យ​ទាហាន​ពាក់​ស័ក្តិ​៣ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត នៅ​ឃុំ​រាម​អណ្តើក ស្រុក​គិរី​វង្ស ខេត្តតាកែវ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ស​.​យ អាយុ​២១​ឆ្នាំ មុខរបរ ក្រុមហ៊ុន​មួយ មានស្រុក​កំណើត ស្រុក​ព​ញ​ឮ ខេត្តកណ្តាល ។

លោក​អធិការ​បាន​បន្ដ​ថា នារី​រង​គ្រោះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ឃើញ ក៏​បាន​ខ​ល​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​រំដោះ​នារី​រង​គ្រោះ​ទាន់​ពេលវេលា និង​តាម​ចាប់​វាយ​ខ្នោះ​បុរស​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល យក​ទៅ​សួរនាំ​បន្ត​ទៀត ដើម្បី​ចង់​ដឹង​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មាន​ករណី​នេះ​កើតឡើង ៕

Comments

comments