រថយន្ត​ស៊េរី​ទំនើប​និង​តម្លៃ​ខ្ពស់ ប្រភេទ Lexus 570 មួយ​គ្រឿង ត្រូវ​បាន​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ដែល​គេ​ស្គាល់​ថា​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​នាគ​វ័ន កុដិ​លេខ​២៤ បាន​ប្រកាស​លក់ ។

ក្រោយ​ការ​ប្រកាស​លក់​ប្រភេទ​រថយន្ត​ដែល​កំពុង​ពេញ​និយម​សម្រាប់​អ្នកមាន​លុយ​និង​អំណាច​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​តើ​ព្រះសង្ឃ​អង្គ​នេះ​មាន​លុយ​មកពីណា​ច្រើន​យ៉ាងនេះ​រហូត​ដល់​មាន​លុយ​ទិញ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ? ។

យ៉ាងណា​ក៍ដោយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ដែល​គេ​អះអាង​ថា​ល្បី ឈ្មោះ​ខាង​សូត្រ​មន្ត​រំដោះគ្រោះ​លើករាសី និង ចេះ​មន្ត​បាលី​គាថា​ពូកែ​នោះ បាន​ពន្យល់​ថា រថយន្ត​ដែល​ព្រះ​តេជគុណ​ប្រកា​ស់លក់​នេះ តាម​ពិតជា​អំណោយ​របស់​ញាតិ​ញោម​ប្រគេន​ឲ្យ​ព្រះ​អង្គ ។

បើ​តាម​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ការ​សម្រេច​លក់​រថយន្ត Lexus 570​នេះ គឺ​ដើម្បី​យក​បច្ច័យ​ទៅ​កសាង​កុដិ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នាគ​វ័ន ហើយ​សល់​លុយ​ប៉ុន្មាន ព្រះ​អង្គ​យក​ធ្វើ​ទាន​ចែក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា ។

ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ក៍បាន​ប្រកាស​លេ​េ​ខ​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង ប្រសិនបើ​មាន​អ្នក​ចង់​ទិញ​ផង​ដែរ គឺ​លេខ 077 200001 – 077 5555 43 ៕

Comments

comments