ភ្នំពេញ​ ៖ នៅ​ទីបំផុត​ជនសង្ស័យ​ឈ្មោះ នឹម ឈី​ន ពាក់ព័ន្ធ​ករណី​បង្ក​ហឹ​ង្សា​លើ​ប្រពន្ធ ធ្វើ​ទារុណកម្ម​ផ្លូវភេទ ថត​វី​ដេ​អូ​សិច និង​គំរាម​បង្ហោះ​វី​ដេ​អូ​ជា​សាធារណៈ ត្រូវ​បាន​បញ្ជូន​ចូល​ដល់​ពន្ធនាគារ​ជា​ស្ថាពរ​ហើយ​ ។

នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​ទារុណកម្ម​, អំពើ​ឃោរឃៅ និង​ជួញដូរ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចូល​ដល់​ពន្ធនាគារ ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ព្រៃ​ស​) នៅ​វេលា​ម៉ោង​០៣រសៀល ថ្ងៃ​ទី​២៣ មីនានេះ ​ផង​ដែរ​ ។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​២២ មីនា សមត្ថកិច្ច​អាវុធហត្ថ បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ករណី អំពើ​ហឹ​ង្សា ក្នុង​គ្រួសារ (​លើ​អ​នីតិ​សង្វាស​) គំរាម​បង្ហោះ​រូបភាព​សិច អំពើ​ទារុណកម្ម​ផ្លូវភេទ ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ទៅតុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ។

សូមរម្លឹកថា ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ហើយ​ថត​វី​ដេ​អូ​ទុក បង្ខំ​ប្រពន្ធ​ឱ្យ​អារ​ប្រដាប់​ភេទ​យក​ទៅ​ឆា​ស៊ី  ស្ដ្រី​ម្នាក់​ត្រូវ​បាន​ប្ដី​ហេងស៊យ​ធ្វើ​ទារុណកម្ម​ប្រចាំ​ថ្ងៃ​លើ​រាយ​កាយ និង​ផ្លូវភេទ ជា​ពិសេស​បង្ខំ​ឱ្យ​នាង​កាត់​ចៀរ​ប្រដាប់​ភេទ យក​ទៅ​ឆា​ឱ្យ​ខ្លួន​ស៊ី ទំនង​នៅ​ស្រុក​ខ្មែរ​មាន​តែ​ម្នាក់​នឹង​គត់ ដែល​មើលទៅ​អាក្រក់​ជួជាតិ ធ្វើ​ឱ្យ​នាង​មិន​អាច​អត់ទ្រាំ​តទៅ​ទៀត ក៏​បង្ខំចិត្ត​កាត់​កេរ្ដិ៍ កាត់​ខ្មាស ទម្លាយ​រឿង​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាម​ច្បាប់ និង​សំ​ណូ​រ​ពរ ធ្វើ​យ៉ាងណា​ជួយ​នាង​ឱ្យ​មាន​សុវត្ថិភាព​ផង ៕