ជួប​អ្នកក្លាហាន​ទៀត​ហើយ​គាត់់​កំពុង​ភ្នែក ស រឿង​លិខិត​មួយ​សន្លឹក​នេះ ។ គាត់​បាន​ទៅ​គម្រាម​ឈ្មោះ​ អ៊ី ស្រឺុ​ដល់​ផ្ទះ​ហើយ​ស្រែក​ឡូឡា​ថា​និង​ប្តឹង​អ្នកកាសែត​ម្នាក់​ទៀត ។ អូ ឡូយ​មែន​ថ្នាក់លើ​ចាត់តាំង លោក​សូ សំ​បាន ជា​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ផ្សារ​ដើម​ថ្កូវ​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​មូល ដ្ឋា​ន​តែ​បែរជា​ទៅ​បំភ័យ​ពលរដ្ឋ​ទៅ​វិញ តើ​មាន​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធន់​និង​ប៉ុន្មាន​នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ?

ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​មិនដឹង​រៀន​វគ្គ​នាយ​នគរបាល​យុត្តិធម៌​ដល់​កំរិត​ណា​ទេ ទើប​ហ៊ាន​ធ្វើ​កិច្ច​ការងារ​រំលោភ​លើ​ដែន រដ្ឋបាល​របស់​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ ។

សូម​បញ្ជាក់​ថា លិខិត​មួយ​សន្លឹក​លោក​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ​មិន​អាច​បញ្ជាក់​ជូន​សាមី​ុ​ខ្លួន​បាន​ឡើយ ព្រោះ​វា​ជា​ការ​ពិត​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៣ ឈ្មោះ​រស់ ប៉ុ​ម បាន​មក​សុំ​លិខិតបញ្ជាក់​ពី​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ ដើម្បី​យក​ទៅ​ប្រើ​ការ​តាម​កិច្ចការផ្ទាល់ខ្លួន​តែ​បច្ចុប្បន្ន​មក​សុំ​បដិសេធ​វិញ​តាម​ការ​ញុះ​ញ៉ុ​ង​របស់​ឈ្មោះ ង៉ែត​សំណាង និង​ភាគី​ផ្សេង​ម្នាក់​ទៀត ទើប​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ​មិន​អាច​បញ្ជាក់​លើ​លិខិត​បដិសេធ​នេះ​ជូន​សា​ម៉ី​ខ្លួន​បាន​ឡើយ ។ តែ​បែរជា​លោក សូ សំ​បាន ហ៊ាន​បញ្ជាក់ តើ​លោក​សម្អាង លើ ហេតុផល​អ្វីខ្លះ? ឬ​មួយ​មាន​ផលប្រយោជន៍​អ្វីខ្លះ ?

អ្នក​ច្បាប់​ម្នាក់​បាន​និយាយ​ថា លិខិត​នេះ​ផុត​អាជ្ញា​យុ​កាល​នៃ​ការ​ប្ដឹងផ្ដល់​ហើយ និង ម្យ៉ាងទៀត​លិខិត​នេះ​មាន​សុពលភាព ប្រើប្រាស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បច្ចុប្បន្ន​បុគ្គល​ឈ្មោះ រស់ ប៉ុ​ម និង ង៉ែត សំណាង ផលិត​រឿង​នេះ​ឡើង​តើ​ដើម្បី​ផលប្រយោជន៍​អ្វី ?

អ្នក​ច្បាប់​ម្នាក់​បាន​និយាយ​បន្ដ​ទៀត​ថា លិខិត​នេះ​មិន​អាច​ចាត់ទុកជា​ផ្លូវការ​បាន​ឡើយ​ដោយសារ​តែ​ភាព​ជឿ​ញុះ​ញ៉ុ​ង​របស់​ភាគី​ម្នាក់​ធ្វើ​អោយ​លិខិត​នេះ​ក្លាយជា​លិខិត​មួយ​កំពុង​តែ​កើតក្ដី​ក្ដាំង​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ទោះជា​យ៉ាងណា​គេ​សង្ឃឹមថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​មិន​ចាត់ការ​ចំពោះ​បណ្ដឹង​បែប​នេះ​ឡើយ ៕

ប្រភព៖ យប់មិញ

 

Comments

comments