នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ចំនួន​០៤​រូប ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី​ក្នុង​ព្រះ​បរម​នាម និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​តែងតាំង​មុខងារ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​។

នេះ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ហត្ថលេខា​ដោយ​ប្រមុខ​ស្ដីទី​លោក សាយ ឈុំ ចុះ​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ​២០១៨ ។

តាម​ព្រះរាជក្រឹត្យ​ដដែល​នាយទាហាន ៤​រូប​ដែល​ត្រូវ​បាន​តែងតាំង​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​នោះ​រួម​មាន​៖​នាយ​ឧត្តមសេនីយ៍ សឹង សំណាង ,​នាយ​ឧត្ដមនាវី ទៀ វិញ ,​ឧត្តមសេនីយ៍ឯក វង្ស វាសនា និង លោក ឧត្ដមសេនីយ៍ឯក ណុ​ប រតន​។

ជា​ការ​កត់សម្គាល់​មួយ​រយៈ​ចុង​ក្រោយ​នេះ នាយទាហាន​និង​នគរបាល​ជា​ច្រើន​រូប ត្រូវ​បាន​ដំឡើង​តំណែង​និង​ឋានន្តរស័ក្តិ ។

ការ​ដំឡើង​តំណែង​និង​ឋានន្តរស័ក្តិ​នោះ​ទៀត​សោត ក៍​មិន​មាន​ប្រភព ឬ​ការ​ពន្យល់​ជាក់លាក់​ណាមួយ ក្រៅពី​ការ​លើក​ឡើង​ថា​ជា​កិច្ចការ​ធម្មតា​របស់​រាជរដ្ឋាភិបាល ៕

Comments

comments