សព​កញ្ញា​ម្នាក់ ត្រូវ​សាច់ញាតិ​រក​ឃើញ​ដេក​ស្លាប់​យ៉ាង​អ​ណោ​ច​អាធម្ម នៅ​គុម្ព​ចេក បន្ទាប់​ពី​ម្ដាយ បាន​បាត់​កូន​ពី​ផ្ទះ​មួយ​យប់​មួយ​ថ្ងៃ​។

លោក ហាក់ ហ័ន ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តរតនគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចំរុះ ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ស្រី​ម្នាក់ នៅ​ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ពាក់ ឃុំ​យ៉ា​ទង់ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ត្រង់​ចំណុច​ចុង​ចំការ​កៅស៊ូ របស់​ឈ្មោះ ចាប ណា​រិ​ន ក្នុង​គុម្ព​ចេក ចំងាយ​ប្រមាណ​ជា​៦០០​ម៉ែត្រ​ពី​ផ្ទះ​ចំការ ដែល​ជនរ​ង្គ្រោះ​រស់នៅ​។​សព​ជនរ​ង្គ្រោះ​មានឈ្មោះ រ៉​ន សេង​ហ៊​ង ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ ភូមិ ឃុំ កើត​ហេ​ត​ខាងលើ​។ ស្រុក​កំណើត នៅ​ឃុំ​កា​ប្រុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ដាយ​ជនរ​ង្គ្រោះ​ថា ក្រុម​គ្រួសារ​គាត់​ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​។ ផ្ទះ​ចំការ​ដែល​គាត់​រស់នៅ​មាន​គ្នា​៤​នាក់​។ នៅ​ថ្ងៃ​ទី​២៤ ខែ​មិ​នា ជា​ថ្ងៃ​កើតហេតុ កូនស្រី​គាត់​នៅផ្ទះ​ម្នាក់ឯង​(​ជនរ​ង្គ្រោះ​) កូន​ប្អូន​ទៅ​រៀន រីឯ​បងប្រុស​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​បន្ទាប់​ពី​កៅស៊ូ​ត្រូវ​ផ្អាក​ជៀរ​ជ័រ ចំណែក​រូប​គាត់​ផ្ទាល់​បាន​ទៅ​ផ្សារ ប្រហែលជា​២​ម៉ោង ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ប្រហែលជា​ម៉ោង​១០ ស្រាប់តែ​បាត់​កូនស្រី ឃើញ​បាយ​ដាំ​ឆ្អិន​ក្ដៅ ក៏​ស្រែកហៅរ​កកូន​តែ​មិនឃើញ​។ ពួក​គាត់​បាន​នាំ​ក្រុម​សាច់ញាតិ​ដើរ​រក ព្រមទាំង​ទូរស័ព្ទ​ចូល​កូនស្រី​គាត់​(​ជនរ​ង្គ្រោះ​)​តែ​មិន​មាន​អ្នក​លើក គាត់​ក៏​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​។ តែ​ពួក​គាត់​នៅ​តែ​បន្ត​ទូរស័ព្ទ​ចូល​កូនស្រី​គាត់​នៅ​តែ​ចូល​រហូត​ដល់​ម៉ោង​៨ ទៅ​៩​យប់ ទើប​ខ​ល​លែង​ចូល​។ លុះ​ព្រឹក​ឡើង​ពួក​គាត់​បន្ត​ដើរ​រុករក​ទៀត ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ស្បែកជើង ទើប​រក​បន្ត​ទៀត​ក៏​ឃើញ​សព​ដេក​ស្លាប់​ផ្កាប់មុខ ពាក់អាវ អាក្រាត​ល្វែង​ក្រោម​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ពី​លោកគ្រូ​ពេទ្យ និង​នគរបាល​ជំនាញ សព​ជនរ​ង្គ្រោះ​ត្រូវ​គេ​រំលោភ​សម្លាប់ ដោយ​ប្រើ​ដំបង​បួន​ជ្រុង​វាយ​ពីលើ​ក្បាល និង​ផ្នែក​ខាងក្រោយ​កញ្ចឹងក បណ្ដាល​ឲ្យ​ដាច់រ​យាស់ ព្រមទាំង​បាក់​ក​ស្លាប់​។

ក្រោយ​ពី​ថ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​រំលឹក​ផង​ដែរ ករណី​រំលោភ​សម្លាប់​ក្នុង​ខេត្តរតនគិរី មានការ​កើនឡើង​គួរ​ព្រួយ​បារ​ម្ម​ណ៍ គ្រាន់តែ​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ នេះ​ករណី​រំលោភ​សម្លាប់​មាន ៤​ករណី​មក​ហើយ​៕

Comments

comments