ព្រះ​សីហ​នុ ៖ កាស៊ីណូ​ម៉ា​កាវ​ថ្មី របស់​ថៅកែរ​ជនជាតិ​ចិន​មួយ​កន្លែង ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ នៅ​ម្តុំ​ឆ្នេរ​អូរ​ឈើទាល សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ករណី​អគ្គិភ័យ​នេះ កើតឡើង​នៅ​វេលា​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​មក​អី​ផ្ទុះ​ឡ​ចម្អិន​អាហារ​ក្នុង​កាស៊ីណូ​តែ​ម្តង ។

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ​ឆេះ​ក្នុង​កាស៊ីណូ​ខាងលើ រថយន្ត​ពន្លត់​អគ្គិភ័យ​រស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​ប្រតិបត្តិការ​បាញ់​ពន្លត់​ភ្លាម​ៗ ករណី​នេះ​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ហើយ​និង​មិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។

ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គិភ័យ​នេះ​ដែរ ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ថត​ផ្តិត​យក​រូបភាព តែ​ត្រូវ​បាន​ជនជាតិ​ចិន​ដែល​មើល​ការ​ខុស​ត្រូវ​កាស៊ីណូ​ខាងលើ ប្រើ​ស្តីបន្ទោស និង​ជេ​ប្រមាថ ដោយ​មិន​ឲ្យ​ថត​សកម្មភាព​អគ្គិភ័យ​នេះ​ឡើយ គឺ​ដូច​ជា​មាន​អ្វី​លាក់បាំង ៕

Comments

comments