ភ្នំពេញ ៖ ក្រុមហ៊ុន​ឆ្នោត សេដ្ឋី ទើបតែទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដើម្បី​ប្រតិបត្តិការ​របរ​ឆ្នោត​ស្របច្បាប់​ក្នុង​ទូរ​ទាំង​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន អ៊ី​ម៉ា​នី ដែល​អាច​ឲ្យ​អតិថិជន បញ្ចូល​ទឹកប្រាក់ ក៏​ដូច​ជា​ប្ដូរ​យក​រង្វាន់ ជា​សាច់ប្រាក់​ផ្ទាល់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទិញ​ឆ្នោត​តាម​រយៈ​ទូរស័ព្ទ​ដៃ​ផ្ទាល់ និង​តាម​រយៈ​ភ្នាក់ងាររបស់​ក្រុមហ៊ុន ។

ចាប់ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ នេះ​តទៅ​គ្រប់​គ្នា​នៅ​ប្រទេស​កម្ពុជា អាច​ចូលរួម​ផ្សងសំណាង​ឆ្នោត​ក្រុមហ៊ុន​ឆ្នោត សេដ្ឋី ដែល​ជា​ការ​វិនិយោគ​របស់​ជនជាតិ​ចិន បាន​បើក​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វា​រី ។

បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បើ​តាម​លោក ច​ន​នី វង់ ជនជាតិ​ចិន ជា​អគ្គនាយក​ក្រុមហ៊ុន ឆ្នោត​សេដ្ឋី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​មាន​គោលបំណង​នៃ​ការ​បង្កើត​ឆ្នោត​សេដ្ឋី​នេះ​នៅ​កម្ពុជា គឺ​ដើម្បី​ជួយ​បង្កើន​ចំណូល​​ក្នុង​ជីវភាព​រស់នៅ ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរឲ្យ​មាន​ជីវភាព​ធូរធារ ក៏​ដូច​ជា​ចូលរួម​ចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។​ លេងឆ្នោត​សេដ្ឋី គឺ​ចូលរួម​ក្នុង​ការ​ជួយ​រក​ចំណូល​ជាតិ ។

យ៉ាងណា​ក៏​ដោយ លោក​អគ្គនាយក ក្រុមហ៊ុន​បាន​អះអាង​ថា ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី នឹង​ធ្វើខ្លួន​ជា​ក្រុមហ៊ុន​ឆ្នោត​ធំ​បំផុត​មួយ ដែល​ផ្តល់​សេវាកម្ម​ឲ្យ​បាន​ល្អ​បំផុត​ជូន​អតិថិជន ព្រោះថា ក្រុមហ៊ុន​មាន​គោល​គំនិត​មួយ គឺ​យក​អតិថិជន​ជា​ធំ គ្រប់គ្រង​ប្រកប ដោយ​ភាព​ស្មោះត្រង់ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ សុច្ចរិត យុត្តិធម៌ និង​ធានា​ថា មានការ​ផ្តល់​ជូន​ជា​រង្វាន់​ពិត​ៗ ទៅ​ដល់​អតិថិជន ដែល​បាន​ឈ្នះ​រង្វាន់​ឆ្នោត​ពី​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​» ៕