បន្ទាយ​មាន​ជ័យ ៖ ព័ត៌មាន​បឋម​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៨ នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​នៅ​បណ្ដោយ​ផ្លូវ​លេខ​៥៨ តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បន្ទាយ​មាន​ជ័យ រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​រថយន្ត​កាម​រី បើក​បញ្ច្រាស​គ្នា ហោះ​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​អោយ​ស្លាប់​មនុស្ស​៣​នាក់ និង​៤​នាក់​ទៀត​រង របួសធ្ងន់​ស្រាល ។

ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ។

បើ​តាម​សមត្ថកិច្ច​ប្រចាំ​នៅ​ស្រុក​ថ្មពួក បានឱ្យ​ដឹង​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​គ្មាន​ស្លាក​លេខ ពណ៌​ទឹកប្រាក់ អ្នក​ជិះ​មាន​គ្នា​៦​នាក់ ជា​អ្នក​ខេត្តកោះកុង បាន​ធ្វើ​ដំណើ​តទៅ​ចូលរួម​ពិធី​មង្គលការ​សាច់ញាតិ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​រថយន្ត​កាម​រី​មាន​អ្នកបើកបរ​តែ​ម្នាក់ឯង ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​អត្ត​សញ្ញា​ជន​រង​គ្រោះ នៅឡើយ​ទេ ខណៈ​អ្នក​ស្លាប់មាន​ក្មេង​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី​២​នាក់ (​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​) ។

Comments

comments