អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដក​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​វិញ ។ ចំណែក អ្នក​ដែល​ចូល​ជំនួស​លោក ឡាយ វណ្ណៈ គឺ​លោក អ៊ូច ភា ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្តតាកែវ ។

នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨​នេះ តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

មិន​ទាន់​មានការ​បកស្រាយ​ជាក់លាក់​ណាមួយ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អភិបាល​ខេត្តតាកែវ​ខាងលើ​នេះ​នៅឡើយ​ទេ ។

សូមបញ្ជាក់ថា លោក ឡាយ វណ្ណៈ ដែលគេស្គាល់ថាជាកូនប្រសារលោក ស៊ូ ភិរិន្ទ អតីតអភិបាលខេត្តតាកែវ​និង​សៀមរាប បាន​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​តាកែវ​កាលពីថ្ងៃទី១៨ ខែមីនា ឆ្នំា២០១៤៕

 

Comments

comments