បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ធ្វើ​អត្តឃាត​ប៉ង​ដុត​សម្លាប់​ខ្លួន តែ​មិន​ស្លាប់​គ្រាន់​តេ​របួសធ្ងន់​នោះ ឥឡូវ​ត្រូវ​ប្រ​ព​ន្ឋ​បុរស​នោះ​ទម្លាយ​ការ​ពិត​ហើយ គឺ​បណ្តាល​មក​ពី​តូចចិត្ត​នឹង​មិត្ត​ភ័ក្តិ​កំពុង​តែ​ផឹកស៊ី​រត់​ចោល ទុក​ឲ្យ​បុរស​នោះ​នៅ​ផឹក​ម្នាក់ឯង ។

គួរ​រំ​ឮ​កថា មន្ត្រី​យោធា​ជើង​ទឹក​ម្នាក់​នៃ​អង្គភាព​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខេត្ត​ព្រះ​សីហ​នុ​បាន​រង​របួសធ្ងន់​និង​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ក្រោយ​បុរស​រូប​នោះ​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ប៉ុនប៉ង​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ព្រែក​ចេក ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។

បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ជើង​ទឹក​ដែល​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​ដោយ​ដំបូង​ឡើយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ ឈ្មោះ កើត នួន អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ ឈ្មោះ ធាន ធា​រ៉ា អាយុ​២៧​ឆ្នាំ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យវិច័យ និង​បាន​អះអាង​ថា មន្ត្រី​យោធា​ជើង​ទឹក​ខាងលើ​ពិតជា​បាន​ចាក់​សាំង​លើ​ខ្លួនប្រាណ​ដុត​ខ្លួនឯង​ធ្វើ​អត្តឃាត​ប្រាកដ​មែន និង​ត្រូវ​បាន​អ្នក​ភូមិ​ក្បែរ​ខាង​ជួយ​សង្គ្រោះ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ក្រោយមក​ប៉ុន្មាន​ម៉ោង​ប្រ​ព​ន្ឋ​បុរស​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ប្តី​គាត់​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួន​នោះ មក​ពី​តូចចិត្ត​នឹង​មិត្ត​ភ័ក្តិ កំពុង​តែ​ផឹក​ៗ​រត់​ចោល សល់​តែ​គាត់​នៅ​ផឹក​ម្នាក់ឯង ។

យី ! ស្រុក​ខ្មែរ​ឥឡូវ សម្បូរ​រឿង​ចម្លែក​ៗ​ណាស់ មាន​រហូត​ដល់​ករណី​ខ្លះ គ្រាន់តែ​ប្រ​ព​ន្ឋទៅហៅ​មកផ្ទះ​ពេល​កំពុងផឹកស៊ី​ ​ក៍​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ដែរ ។ នេះ​បាន​ចំ​ជា​ប្រទេស​អច្ឆរិយៈ​មែន …៕

 

Comments

comments