បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកគាំទ្រ​លោក កឹ​ម សុខាច្រើននាក់ ត្រូវ​បាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ ទះកំផ្លៀង​មួយ​ដៃ ធ្វើ​ឲ្យ​បុរស​រង​គ្រោះ​ចង់​វង្វេង ខណៈ​បុរស​នោះ​កំពុង​បកស្រាយ​រឿង​លោក​សរសេរ 0+0=8 ហើយ​ឈរ​នៅ​មុខ​សាលា​ឧ​ទ្ឋ​រណ៍​រង់ចាំ​ស្តាប់​ល​ទ្ឋ​ផល​នៃ​ការ​បើក​សវនាការ​សំណុំរឿង​លោក កឹ​ម សុខា សុំ​នៅ​ក្រៅ​ឃុំ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ប្រធាន​សន្តិសុខ​ដែល​មាន​អ្នក​ស្គាល់​ថា​ជា​មនុស្ស​ដែល​ធ្លាប់តែ​គំរាមកំហែង​ប្រើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​អ្នក​តវ៉ា ក៍​ដូច​ជា​ចាប់​យក​កាមេរ៉ា​អ្នកកាសែត​នា​អំឡុង​ពេល​បាតុកម្ម​កន្លង​មក​នោះ​ឈ្មោះ លឹ​ម វុ​ត្ថា ។

ចំណែក​បុរស​រង​គ្រោះ​និង​ជា​អ្នកគាំទ្រ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ ប៉ែន ចាន់ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​លោក​ប្រធាន​សន្តិសុខ ដែល​ទំនងជា​អ្នក​ចូល​ចិត្ត​ប្រើ​ហិង្សា​និង​កាប់​ចាក់​ដូច​មនុស្ស​ពាល​នោះ​ទះកំផ្លៀង គឺ​គេ​ឃើញ​ឈ្មោះ ប៉ែន ចាន់ កំពុង​ពន្យល់​អ្នកចូលរួម​ពី​មូលហេតុ​ដែល​លោក​សរសេរ លេខ​0​ពីរ​ជា​ប៉​ក្នា (0+0=8) ដោយ​លោក​ចង់​ឲ្យ​គេ​ឃើញ​នូវ​លេខ​8 ដែល​កើត​ពី​ការ​ផ្គុំ​គ្នា​រវាង​លេខ​០​និង​០ ដោយ​មិន​ចង់​ឲ្យ​អ្នក​ឃើញ​លោក​គូស​លេខ​៨​តែ​ម្តងនោះ​ទេ ស្រាប់តែ​លេចមុខ​លោក លឹ​ម វុ​ត្ថា ដើរមក​ពីក្រោយ​ទះ​មួយ​កំផ្លៀង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​បុរស​រង​គ្រោះ​ហាក់​បាត់បង់​ស្មារតី​ប្រុង​រត់ តែ​ត្រូវ​កងកម្លាំង​សន្តិសុខ​ពីរ​បី​នាក់​ចាប់​ជាប់ ដោយ​បញ្ជា​ឲ្យ​ឈ្មោះ ប៉ែន ចាន់ លុប​លេខ​០​ដែល​លោក​គូស​នៅ​លើ​ថ្នល់​នោះ​។

ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​កើតការ​ងឿងឆ្ងល់​ចំពោះ​ទ​ង្វើ​របស់​លោក​ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ​រូប​នោះ ដោយ​មិនដឹង​ថា​តើ​ឈ្មោះ លឹ​ម វុ​ត្ថា ទះកំផ្លៀង​នោះ​ក្នុង​បំណង​អ្វី​ពិតប្រាកដ ។

ក្រោយមក​ក៍​គេ​មិនឃើញ​មានការ​បករ​ស្រាយ​ណាមួយ ហើយក៍​មិនដឹង​ថា​បុរស​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ឬក៍​យ៉ាងណា​នោះ​ដែរ ។

យ៉ាងណានៅយប់ថ្ងៃអង្គារដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីលោក លឹម វុត្ថា។

សូម​បញ្ជាក់​ថា ល​ទ្ឋ​ផល​នៃ​ការ​បើក​សវនាការ​លោក កឹ​ម សុខា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨​នេះ គឺ​សាលា​ឧ​ទ្ឋ​រណ៍​សម្រេច​មិន​អនុញ្ញាត​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ ហើយ​អំឡុង​ពេល​នៃ​ការ​បើក​សវនាការ​ប្រមាណ​២​ម៉ោង​នា​ព្រឹក​មិ​ញ​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍បាន​ប្រកាស​ពី​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្បែរ​ភូមិ​គ្រឹះ​របស់​លោក​នៅ​វិមាន​ឯករាជ្យ ទី​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប ជាង​២​ពាន់​នាក់​ថា លោក​មិន​ជឿ​ថា​សាលា​ឧ​ទ្ឋ​រណ៍​នឹង​ដោះ​លែង​លោក កឹ​ម សុខា ក្រោយ​មាន​ព័ត៌មាន​ច​ចាម​អារាម​ពី​ការ​ដោះ​លែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ៕

Comments

comments