ភ្នំពេញ​៖ បុរស​ជនសង្ស័យ​ម្នាក់ក្នុងចំណោមបក្ខពួក២នាក់​​ ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​ពេញ​ភូមិ​ពេល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ទាំង​កណ្តាលថ្ងៃត្រង់ លួច​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច ស្រាប់តែ​ចេញ​មក​វិ​ញ​ជួប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​តែ​ម្តង ពេល​ឃើញ​ទាន់​ជនរង​គ្រោះ​ក៏​ស្រែក​អោយ​ជួយ​ចាប់ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ក៏​ជួយ​ដេញចាប់​ក្របួច​បាន ខណៈ​ជនសង្ស័យ​រត់​បាន​ចម្ងាយ​ជិត​៥០០​ម៉ែត្រ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាល​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៤៥៣ តាម​ផ្លូវ​៥៥​បេ​តេ ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​បាន​សារភាព ឲ្យ​ដឹង​ថា ខ្លួន​នឹង​បក្ខពួក​ម្នាក់​ទៀត ដែល​រត់គេច​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ជន​រង​គ្រោះ​លួច​យក​កុំព្យូទ័រ​លែ​ប​ថប ពិត​ប្រា​ដក​មែន ។

នៅ​ប៉ុស្តិ៍​នគរបាលសង្កាត់​​បឹង​ទំពុន​២ ដោយសារ​តែ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជាគ្រូបង្រៀន ដែលមានចិត្ត​ធម៌ផងនោះ​ មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ សុំ​ត្រឹម​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សង្គមកិច្ច ដើម្បី​អប់រំ​ខ្លួន​ឲ្យ​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ ៕