វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ខ្សឹប​ថា ដោយសារ​ស្ថានការណ៍​ការងារ​លំបាក លោក​មាន​បំណង​លាឈប់​ពី​ការងារ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នេះ​មិន​អនុញ្ញាត ។ លោក​និយាយ​ថា ប្រាក់ខែ​មិនដឹង​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ ហើយ​ថ្នាក់ដឹកនាំ​ស្តីបន្ទោស ។

នៅ​ពេល​ដែល​បុគ្គលិក​សុំ​ស្នើ​ឈប់ ថ្នាក់ដឹកនាំ​មិន​អនុញ្ញាត ។

គ្រូពេទ្យ​ម្នាក់​ផ្សេង​ទៀត​ដែល​បាន​ឈប់​ពី​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាត​អះអាង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​លាឈប់ ។ ពាក្យ​លាឈប់​របស់ខ្ញុំ​គ្រាន់តែ​ជា​ការ​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ដឹង​ថា ការ​ស្នើ​សុំ​ឈប់​ណាមួយ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ ។

ដូច្នេះ ខ្ញុំ​គ្រាន់តែ​ដាក់​ពាក្យ​ជូនដំណឹង​អំពី​ការ​ឈប់​ជា​រៀង​រហូត ដោយ​សុខចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​វិញ ។

ប្រភព​មួយទៀត​បាន​និយាយ​ថា ប្រសិនបើ​មានការ​អនុញ្ញាត​ដោយ​ត្រឹមត្រូវ​ពី​ប្រធាន​ស្ថាប័ន​នេះ មាន​គ្រូពេទ្យ​មិន​តិច​ទេ ដែល​ប៉ុនប៉ង​ចង់​លាឈប់​ពី​ការងារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

គេ​មិនដឹង​ថា មាន​មូលហេតុ​អ្វីខ្លះ​នោះ​ទេ ដែល​ជំរុញ​ឲ្យ​គ្រុ​ពេទ្យ​ឆ្អែតចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ ហើយ​ប្រាថ្នា​ដើរ​ចេញ​ទាំង​ហ្វូង​ពី​មន្ទីរពេទ្យ​នេះនោះ ៕

ប្រភព Nokorwat