ករណី​ផឹកស៊ី​មួយ​កន្លែង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ប៉ូលិស​មូលដ្ឋាន​បាន​ទាញ​កាំភ្លើង AK ៤៧ បាញ់​១​គ្រាប់​ឡើង​លើ ។

គេ​មិនដឹង​ដើមចម ​នៃ​សាច់​រឿង​យ៉ាងណា​នោះ​ទេ បានជា​ធ្វើ​ឲ្យ​ប៉ូលិស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាញ់​គំរាម​អ្នក​កំពុង​ផឹកស៊ី តែបើ​តាម​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​ដែល​គេ​ថត​បង្ហោះ​នោះ គេ​ឮ​អ្នក​កំពុង​ផឹកស៊ី​ថា គេ​បាន​បង់​ព​ន្ឋ​ផ្លូវ​ហើយ ។

ហេតុការណ៍​បាញ់​គំរាម​អ្នក​ផឹកស៊ី​ខាងលើ បាន​កើតឡើង​នៅ​ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ អ្នកដឹង​រឿង សូម​ជួយ​ផ្តល់​ព័ត៌មាន​បន្ថែម ៕


Comments

comments