ក្រោយ​ពី​បណ្ឌិត ស៊ុ​យ​សា​រ៉េ​ត ទទួល​រង​នូវ​ហិង្សា​តាម​ដងផ្លូវ​យ៉ាងធ្ងន់ធ្ងរ រហូត​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​អស់​មួយ​រយៈពេល​មក​នោះ នា​ពេល​ឆាប់​ៗ​ខាង​មុន​នេះ លោក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​វិញ ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Da Vann Seatv ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា ៖ ស្ថានភាព​ជំងឺ​របស់​លោក​បណ្ឌិត​ស៊ុ​យ​សា​រ៉េ​ត បាន​ធូរស្រាល​ខ្លះ​ហើយ លោក​អាច​មាន​ប្រសាសន៍​បាន ហូប​បបរ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០២ មេសា ២០១៨ ​ខាង​មុខ​នេះ លោក​នឹង​ត្រូវ​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​វិញ នេះ​បើ​តាម​លោក បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​និយាយ​ប្រាប់​ផ្ទាល់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ទទួល​រង​នូវ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ រហូត​រង​របួស​ត្រង់ ត្រចៀក​ខាងឆ្វេង​ដេរ​ច្រើន​ថ្នេរ បែក​ក្រអូមមាត់ សាច់​ថ្ពាល់​ខាងឆ្វេង​ធ្ងន់ធ្ងរ ស្រាំ​ឆ្អឹងថ្គាម និង​ហូប​អាហារ​រឹង​មិន​បាន ៕

Comments

comments