បន្ទាយ​មាន​ជ័យ ​៖  មាន​ករី​ណី​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ល្បួង​ឱ្យទៅ​តាម​ខ្លួន រួច​ចាប់ជំរិត ប៉ុន្តែមិនដឹងយ៉ាងម៉េចក៏​សម្លាប់​តែ​ម្ដង ។

ហេតុ​ការ​នេះ​បាន​កើតឡើងកាលពី​ថ្ងៃ​ទី៣០ មីនា ២០១៨ ​ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​សាលារៀន​នៅភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយ​ប៉ែ ខេត្តបន្ទាយមានជ័យ ។

គិតត្រឹមវេលាម៉ោង​ជាង១០ព្រឹកនេះថ្ងៃទី៣១ មីនា បាន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ គឺ​មាន​​ឈ្មោះ​សុខ​ ខឿន​សយ​ធី ​អាយុ​១៦​ឆ្នាំ ​ជា​អ្នក​ភូមិ​សិលា​ខ្មែរ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែលមាន​​ផ្ទះ​ឆ្ងាយ​ពី​​ផ្ទះ​​ជន​រង​គ្រោះ​ប្រហែល​៤ម៉ែត្រ ​​ក្នុងភូមិ​តែមួយ ។

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ឈុ​ន អ៊ី ហៅ​លី​ហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ ក្មេងស្រី​រងគ្រោះ​​ជា​កូន​ទី​៣ ​ក្នុង​ចំណោម​៤នាក់​​ ។ ជនសង្ស័យ​និង​​ក្មេង​ស្រី​រង​គ្រោះ​ស្គាល់គ្នា​​តាំងពី​តូច​មកម៉្លេះ ។

ក្រោយ​ធ្វើ​សក្មភាព​ជនសង្ស័យ​ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​បាន​នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ក្បែរ​ខារ៉ាអូខេ​យីហោ​K1 ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត និង​នាំ​ខ្លួន​មក​សាកសួរ ទើប​ដឹង​ថា ជា​ករណី​ចាប់ជំរិត និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ ។

លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ហត​ហ្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ង​ថា ក្មេ​ស្រី​រង​គ្រោះ ត្រូវ​ជនសង្ស័យ​សម្លាប់​ញាត់​ក្នុង​ការុង ប៉ុន្តែ​មូលហេតុ និង​ដំណើរ​ដើមទង​យ៉ាងណា​នោះ លោក​នឹង​ឱ្យ​ដឹង​បន្ត​ទៀត ព្រោះ​សុំ​ពេលធ្វើការ​សិន ។

សូម​ក្រើនរំឭក​ដល់​មេតា​បិតា និង​អាណាព្យាបាល​ក្មេង​គ្រប់​រូប មេត្តា​ប្រុង​ប្រយ័ត្ន​ដាច់ខាត​ចំពោះ សុវត្ថិភាព​ក្មេង​ៗ ដែល​នឹង​ងាយ​ចាញ់បោក​ក្រុម​មនុស្ស​អាក្រក់ ជាក់ស្ដែង​ដូច​ជា​ករណី​ខាងលើ​នេះ គឺ​គេ​ឃើញ​ជនសង្ស័យ​ឈរ​លួងលោម​ក្មេង​ស្រី​រង​គ្រោះ រហូត​ទៅ​ជាមួយ​គេ​បាន​សម្រេច ខណៈ​ដែល​ពុំ​ស្គាល់គ្នា​ពី​មុន​មក​ឡើយ ៕

 

Comments

comments