អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​បញ្ជាក់​ថា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ធ្លាប់​បាន​លេបថ្នាំ​ធ្វើ​អត្តឃាត​ម្តង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ តែ​បាន​មិត្ត​ភ័ក្តិ​របស់​នាង នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាន់​ពេលវេលា ហើយ​ថា​រាល់ពេល​គាត់​(​ចេ​វ សុ​វ​ឌ្ឍ​នា​)​ខឹង​ម្តង​ៗ គាត់​តែងតែ​ចង់​ធ្វើ​អត្តឃាត ។

មក​ទល់​នឹង​វេលា​ម៉ោង​៣​និង​២៤​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ​នៅឡើយ​ទេ ទោះជា​លោក​សារភាព​ថា​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា និង បង្ហោះ​ខ្លឹមសារ​ខាងលើ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​លោក​ចូលរួម​ពិធី​ផ្ទេរ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ជូន​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ទើប​តែងតាំង​ថ្មី​ជំនួស​លោក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នេះ​ក្តី ។

ដោយឡែក​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​វិញ គិត​ត្រឹម​វេលា​ម៉ោង​៣​និង​២២​នាទី​រសៀល​នេះ តំណាង​អយ្យកា​រលោក សៀង សុខ បាន​និង​កំពុង​បន្ត​សួរនាំ​មនុស្ស​៥​នាក់ រាប់​ទាំង​បងប្រុស​លោក ឡាយ វណ្ណៈ គឺ​លោក ឡាយ ណា​រិ​ទ្ឋ ជា​ស្នងការ​រង​នគរបាល​ខេត្តតាកែវ ក្នុង​រឿង​ក្តី​ឃាតកម្ម​សម្លាប់​លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា មន្ត្រី​រដ្ឋសភា ៕

Comments

comments