អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨​នេះ ។

នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​ស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

ការឃាត់ខ្លួនលោក ឡាយ វណ្ណៈ ពាក់ព័ន្ឋនឹងសំណុំរឿងឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា បានធ្វើឡើង​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ​ក្រោយ​ពេល​លោក​ចូលរួម​ពិធី​ផ្ទេរ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ជូន​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ទើប​តែងតាំង​ថ្មី​ជំនួស​លោក​នៅ​ព្រឹក​ថ្ងៃអាទិត្យដដែលនេះ ។

ប្រភពបន្តថា នៅពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនលោក ឡាយ វណ្ណៈ មកកាន់ទីស្តីការក្រសួងមហាផ្ទៃហើយ៕