ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​បញ្ជូន​លោក ឡាយ វណ្ណៈ ទៅ​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​ក្រុង​ដូន​កែវ ។

ចំណែក​ជនសង្ស័យ​៥​នាក់​ទៀត ពាក់ព័ន្ធ​ឃាតកម្ម​ដូច​គ្នា​នេះ​ដែរ កំពុង​សាកសួរ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក ឡាយ វណ្ណៈ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្តតាកែវ តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក សៀង សុខ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​០២ ខែមេសា​នេះ លោក ឡាយ វណ្ណៈ កំពុង​ក្រោម​ការ​សាកសួរ​នៅ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហើយនឹង​បញ្ជូន​លោក ឡាយ វណ្ណៈ បន្ត​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៦​នាក់​នោះ រួម​មាន ៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នក​បើកឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ស្រស់​សោភា​ម្នាក់ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។

មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ មេ​សា ដោយសារ​នីតិវិធី​នៃ​ការ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​បញ្ចប់​នោះ តុលាការ​បាន​បង្គាប់​ឱ្យ​ជនសង្ស័យ​ទាំង​៥​នាក់ ដេក​នៅ​បន្ទប់​រង់ចាំ​ក្នុង​បរិវេណ​សាលាដំបូង​តែ​ម្តង ដែល​នេះ​ជា​លើក​ទី​១​ហើយ ដែល​ជនសង្ស័យ ត្រូវ​បាន​តម្រូវ​ឱ្យ​ដេក​នៅ​ក្នុង​អគារ​តុលាការ​បែប​នេះ ៕
ជន​ពាក់ព័ន្ធ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទាំង​៦​នាក់ ផ្ដល់​ចម្លើយ​បឋម​ផ្សេង​គ្នា

Comments

comments