ភ្នំពេញ ៖ សេចក្តី​រាយ​ករា​ណ៍​បឋម​ឱ្យ​ដឹង​ថា ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន ត្រូវ​បាន​រៀបចំ​ពិធី​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ ដែល​ធ្វើ​ឡើង​នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ពី​ធី​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន​នេះ ត្រូវបាន​​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ក្រាប និង​រឹបអូស​ពី​ជនល្មើស ដែល​ចរាចរ ផលិត ស្តុក​ទុក និង​ចែកចាយ នា​ពេល​កន្លង​មក ។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ​ដែល​ខុសច្បាប់ ​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហើយ(​គ​.​ប​.​ផ​.​ក​)បាន​បង្ក្រាប​ផលិតផល​ក្លែងក្លាយនៅក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​១៩​ករណី រឹបអូស​វត្ថុ​តាង​សរុប​ចំនួន៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕