ខេត្តសៀមរាប ៖ ទីក្រុង​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ពី​មុន​មក ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា ដែល​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល ទៅ​នឹង​ការ​រក​ឃើញ​ទីក្រុង​ថ្មី​នេះ ។

លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ ពិនិត្យ​ទៅ​លើ​ស្ថានភាព​ផ្ទៃដី ក៏​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង​បុរាណ​ដ៏​ស្កឹមស្កៃ ដែល​បង្កប់​ក្រោម​ដី​ក្បែរ​អង្គរវត្ត ដែល​ទីក្រុង​បុរាណ​អា​ថ​កំបាំង​នេះ ត្រូវ​បាន​ប្រមាណ​ថា​បាន​កសាង​តាំងពី​សតវត្ស​ន៍ទី​១២​មក​ម្ល៉េះ ។

ក្រុម​បុរាណ​វិទូ​នៃ​ទីក្រុង​ស៊ី​ដ​នី​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ​១៤០០​ឆ្នាំ នៅ​ទីក្រុង​អង្គរ ។

ការ​ស្រាវជ្រាវ​រក​គឺ​ដឹកនាំ​ដោយ​លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយ​សាកលវិទ្យាល័យ​នៃ​ទីក្រុង​ស៊ី​ដ​នី​នេះ បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ​ពិនិត្យ​មើល​ស្ថានភាព​ផ្ទៃដី ដែល​អាច​ឱ្យ​យើង​ឃើញ​សភាព​គ្រប់យ៉ាង​នៅ​លើ​ផ្ទៃផែនដី ។ គេ​បានឃើញ​មាន​ប្រាសាទ ផ្លូវ និង​ប្រព័ន្ធ​ទឹក​ខ្វាត់ខ្វែង​នៅ​ក្នុង​ព្រៃ​ក្បែរ​អង្គរវត្ត ។

LIDAR គឺជា​ប្រព័ន្ធ​មួយ នៃ​ការ​រក​ឃើញ​ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​រ៉ា​ដា​ដែល​ប្រើ​ឡាស៊ែរ​ជំនួស​ដោយ​រលក​វិទ្យុ ។ វា​ត្រូវ​បាន​ប្រើ​ជាមួយនឹង​ប្រព័ន្ធ GPS ដើម្បី​ផលិត​ជា​រូប 3D រួម​នឹង​និង​ផែនទី ។

កាលពី​ឆ្នាំ​មុន ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រើ​ឧទ្ធម្ភាគចក្រ ជាមួយនឹង​បច្ចេកវិទ្យា​LIDAR ដែល​បាន​ស្កេ​ន​តំបន់​ភ្នំ​គូលែន និង​នៅ​ក្បែរ​ប្រាសាទអង្គរវត្ត​មួយ ។
ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា ទំហំ​ពិត​នៃ​ទីក្រុង​បុរាណ​ដ៏​អាថ៌​កំបាំង​នេះ ត្រូវ​បាន​គេ​ជឿ​ថា ចក្រភព​ខ្មែរ​ចុះ​ខ្សោយ មិនមែន​ដោយសារ​ការ​វាយ​របស់​ប្រ​ទេ​សៀម​នេះ​ទេ គឺ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​ជាដើម​ហេតុ​មួយ ។ ទីក្រុង​នេះ​មាន​ទំហំ​ជាង​១,០០០​គីឡូ​ម៉ែត្រការ៉េ គឺ​អំពី​ទំហំ​ដូច​គ្នា​ជា​រដ្ឋធានី​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា គឺ​ទីក្រុង​ភ្នំពេញ ។ នេះ​បើ​យោង​តាម​កាសែត The Guardian បាន​ចុះ​ផ្សាយ ៕