ភ្នំពេញ ​៖ សមត្ត​កិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​មេការ​រោងចក្រ​ផលិត​ទឹកកក​ម្នាក់ ​ក្រោយ​ពីរ​ប្រើ​អំពើ​ហឹ​ង្សា វាយ​កម្ម​ការ​នី​រោងចក្រ​ជាមួយ​គ្នា ​បណ្ដាល​ឲ្យ​បែក​ច​ញ្ចើ​ម ហេតុ​ការ​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ខែមេសា​ ឆ្នាំ​២០១៨ នៅ​ចំណុច​រោងចក្រ​ទឹកកក​ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ទេព រ៉​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ មុខរបរកម្មករ​រោងចក្រ​ទឹកកក ស្នាក់​នៅផ្ទះ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ដៃដល់​មានឈ្មោះ បុ​ង សៅ អាយុ​៣០​ឆ្នាំ​ មានមុខរ​បរជា​មេការរោងចក្រ​ផលិត​ទឹកកក ​មានស្រុក​កំណើត​នៅ​ភូមិ​ត្រ​ពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ស្ត្រី​រង​គ្រោះ​ភ្លាម ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដង្កោ​ ក៏​បាន​ទៅ​ឃាត់​ និង​នាំ​ខ្លួន​ជន​បង្ក​យក​មកធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ដង្កោ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​បាន​ឆ្លើយ​ប្រាប់​ថា រូបគេ​ពិតជា​បាន​វ៉ៃ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​មែន ព្រោះតែ​ខឹង​ស្ត្រី​រង​គ្រោះ​ ជេ​រនិង​យក​ការតូ​ទឹក​មក​គប់​រូបគេ ធ្វើ​ឲ្យ​គេ​ទប់​កំហឹង​មិន​បាន​ក៏​វាយ​តែ​ម្ដង ។

បច្ចុប្បន្ន​ជន​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

Comments

comments