ភ្នំពេញ ៖ ១​ម៉ោង​មុន​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហោះ​រូបភាព ជាមួយនឹង​ជីវភាព​រស់នៅ​របស់​តួកុន​ជំនាន់​មុន​ម្នាក់ គឺ​លោក ចៅ ចាន់​ណា​រី ធ្វើ​ឲ្យ​មហាជន​មានការ​តក់ស្លុត​ចិត្ត​យ៉ាង​ខ្លាំង ។

ក្រោយ​ពី​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ទៅ​ឃើញ​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​លោកតា ចៅ ចាន់​ណា​រី ធ្វើ​ឲ្យ​នាង​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ក៏​ដាច់​ចិត្ត​បង្ហោះ​រូបភាព​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ នៅ​ក្នុង​នោះ​ដែរ រូបភាព​ទិដ្ឋភាព​ផ្ទះ​ដ៏​សែន​តូច ពោរពេញ​ដោយ​ធូលី​ដី ធ្វើ​ឲ្យ​ខាត់ សុ​ឃី​ម អាណិត ទៅ​ដល់​តារា​ជើង​ចាស់​រូប​នេះ​យ៉ាង​ខ្លាំង​។

ខាត់ សុ​ឃី​ម សរសេរ​ថា «(​នាទី​ស្លុតចិត្ត សិល្បៈ​ខ្មែរ​) គាត់​ឈ្មោៈ ចៅ ចាន់​ណា​រី តួកុន​រួម​ជំនាន់​ជាមួយ​បង​ចាន់​ដា​រា​ទី លោក​បង រ៉ូ កំសត់​ម្លេះ​» ។ «​ពូ ចៅ​ចាន់​ណា​រី ((​តួកុន​)) តើ​ពេល​ណា​ទើប​មាន​គាំពារ
សិល្បៈ​ខ្មែរ ?

កំពូល​តារា​សម្ដែង​ដ៏​ល្បីល្បាញ​តាំងពី​ទសវត្សរ៍​ទី ៨០-៩០ គឺ​លោក ចៅ ចាន់​ណា​រី លោក​គឺជា​សម្តែង​ជំនាន់​រួម​គ្នា​ជាមួយ​តារា​ជើង​ចាស់​ជា​ច្រើន​មាន​ដូច​ជា លោក សម វិទ្យា សម តារា កេ​ត សូ​បូ​រិ​ទ្ធ យស បូ​វណ្ណៈ ខៃ ប្រសិទ្ធ ខៃ ប្រសើរ ខ្លូត រតនា ។ ល​។

លោក ចៅ ចាន់​ណា​រី កាលពី​ទសវត្សរ៍​ទី​៨០-៩០ លោក​មាន​វ័យ​ច្រើន​ជាងគេ ក្នុង​ចំណោម​តារា​សម្ដែង​ផ្នែក​បុរស ច្រើន​ឆ្នាំ​មកនេះ​លោក​បាន​លាឈប់​ពី​ការ​សម្តែង​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​អោយ​ទស្សនិកជន​សឹងតែ​ភ្លេចមុខ​លោក​ទៅ​ហើយ ។ ការ​បាត់​មុខ​ពី​សិល្បៈ នេះ មហាជន​អ្នកគាំទ្រ ស្មានថា​លោក​រស់នៅ​ប្រទេស​គេ​បាត់​ហើ​យ ៕

Comments

comments