បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ កាណូត​ដឹក​អ្នកដំណើរ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ស្អែក​នេះ ។

បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា កាណូត​ដឹក​អ្នកដំណើរ តាម​ផ្លូវទឹក​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ ត្រូវ​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នៅ​ថ្ងៃស្អែក​នេះ ដោយ​មាន​កំពង់​ផែ​៦​ទីតាំង និង​កាណូត​ចំនួន​២​គ្រឿង នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ក្រៅពី​នោះ​ក៏​មាន​កាណូត​ចាស់​ៗ​ចំនួន​២​គ្រឿង​ទៀត ដែល​សរុប​ទាំងអស់​មាន​ចំនួន​៤​គ្រឿង​។

ទីតាំង​សម្រាប់​ចំណត​នាវា​អ្នកដំណើរ​រវាង​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់ រួម​មាន​៖ ទីតាំង​ទី​១៖ កំពង់​ផែ ព្រែក​ព្នៅ​, ទីតាំង​ទី​២៖ កំពង់​ផែ មុខ​ឃ្លាំង​សាំង​ឫស្សី​កែវ ឬ​នៅ​ទីលាន​ប្រជាធិបតេយ្យ​, ទីតាំង​ទី​៣៖ កំពង់​ផែ ផែបណ្តែត ទល់មុខ​ផ្សារ​រាត្រី​, ទីតាំង​ទី​៤៖ កំពង់​ផែ ណា​ហ្គា នៅ​ក្បែរ​កោះ​ពេជ្រ​, ទីតាំង​ទី​៥៖ កំពង់​ផែ ភូមិ​ដើម​ចាន់ នៅ​ច្បារ​អំពៅ និង​ទីតាំង​ទី​៦៖ កំពង់​ផែ សួនច្បារ​តា​ខ្មៅ​៕

Comments

comments