រាជធានី​ភ្នំពេញ ៖ គួរ​អោយ​អាណិត​ណាស់​! នារី​ម្នាក់​អស់សង្ឃឹម​បែរជា​គិត​ខ្លី ទៅ​ទិញ​ថ្នាំ​នៅ​ពេទ្យ ហើយ​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​ភ្លាម​ៗ ដោយសារ​កែស​ម្ភ​ស្ស​មិន​ត្រូវចិត្ត តែ​សំណាង​ត្រូវ​បាន​សមត្ថកិច្ច​នៅ​មុខ​មន្ទី​ពេទ្យ​ប្រទះ​ឃើញ​ក៍បាន​ឆក់​យក​ថ្នាំ​ចេញពី​ដៃ​នាង​វិញ ធ្វើការ​ហាមឃាត់ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ទល់មុខ​មន្ទី​ពេទ្យ​រុ​ស្សី សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ពី​នា​រិ​រង​គ្រោះ​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា «នាង​ស្រឡាញ់​បបូ​មាត់​រាង​បេះដូង ដូច​ច្នេះ​នាង​ក៏​បាន​ទៅ​វះកាត់​បបូរមាត់​នៅ​មន្ទី​ពេទ្យ​កេ​តវ៉ា​ឌី ប៉ុន្តែ​គ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​មិន​បាន​ពិគ្រោះ​យោបល់​អ្វី​ទេ ធ្វើការ​វះកាត់​តែ​ម្តង​» ។

នាង​បាន​បន្ត​ទៀត​ថា​«​បន្ទាប់​វះកាត់​រួច​ប្រហែល​ជាង​១​ខែ នាង​សង្កេត​ឃើញ​ថាប​បូ​មាត់​របស់​នាង​ខើច​មើលទៅ​អាក្រក់​មើល នាង​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ម្តងទៀត តែ​ពេទ្យ​ថា​មិន​អី​ទេ បន្ទាប់​នាង​ក៏​បាន​ទៅ​សួរ​កន្លែង​ហាង​កែស​ម្ភ​ស្ស​ល្បី​ៗ​ជា​ច្រើន​គេ​ប្រាប់​ថា​បបូរមាត់​របស់​នាង​កាត់​ខើច​អស់ហើយ​។

បន្ទាប់​ពី​លឺ​បែប​នេះ​នាង​ក៏​អ​សង្ឃឹម​ក៏​ទៅ​ទិញ​ថ្នាំ​នៅ​ពេទ្យ ហើយ​ប៉ុនប៉ង​លេបថ្នាំ​សំលាប់​ខ្លួន​ភ្លាម​ៗ តែ​ត្រូវ​បាន​សមត្ថកិច្ច​នៅ​មុខ​មន្ទី​ពេទ្យ​ប្រទះ​ឃើញ​ធ្វើការ​ហាមឃាត់​តែ​ម្តង​ ។

អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​មជ្ឈមណ្ឌល​កេ​តវ៉ា​ឌី​កែស​ម្ភ​ស្ស បាន​នៅឡើយ​ពី រហូត​ដល់​រសៀល​ថ្ងៃ​ទី​៥ មេ​សា នេះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​នាង​ទៅ​ផ្ទះ​វិញ​ដើម្បី​សម្រួល​អារម្មណ៍​នាង​កុំ​ឲ្យ​គិត​ខ្លី​ទៀត​៕