ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។

បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។

ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ ហេតុអ្វី​បានជា​នឹកឃើញ ប្រព្រឹត្ត​អំពើ​បែប​នេះ ហើយ​បើ​ធ្វើ​ក៏​ធ្វើ​ចុះ ម៉េច​ក៏​ចាំបាច់​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ធ្វើ​អ្វី មិន​ចេះ​ខ្មាស​គេ ឬ​មួយ​ចង់​ល្បី?

សូមបញ្ជាក់ថា បើ​​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Troll Khmer FB កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបភាព​ចំនួន​២​សន្លឹក បង្ហាញ​ពី​សកម្ម​ភាពបុរស​ម្នាក់ រួម​នឹង​ស្ត្រី​២​នាក់ ស្ថិត​ក្នុង​សភាព​អាក្រាត កំពុង​ផឹកស៊ី​ជុំ​គ្នា រួច​សរសេរ​សារ​មួយ​ថា «​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​គាត់​ឆាប់​បាន​ល្បី​ផង​ថា តើ​គាត់​ជា​មន្ត្រី​បែប​ណា ពេល​ផឹកស៊ី ថត​បង្ហោះ​រូប​អាក្រាត​កាយ​បែប​នេះ​ឬ?…» ។

បើតាមកាសែតក្នុងស្រុកមួយបានផ្សាយអោយដឹងថា បុរស​ស្ត្រី​៣​នាក់ ដែល​ស្រាត​សម្លៀក​បំពាក់ រួច​នាំ​គ្នា​ផឹកស៊ី​នៅ​លើ​គ្រែ​ដេក ព្រមទាំង​បញ្ចេញ​សកម្មភាព​អាសអាភាស​គួរ​ឱ្យ​ហួសចិត្ត​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​ពិនិត្យ​តាម​ភិនភាគ សុទ្ធតែ​មាន​វ័យ​ខ្ទ​ង​៤០ ទៅ​៥០​ឆ្នាំ​ប្លាយ​អស់​ទៅ​ហើយ ចំណែក​បុរស​ម្នាក់​នោះ ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង គ្រាន់តែ​មិនដឹង​ស្ថិត​ក្នុង​ស្ថាប័ន​ណា ​។

យោង​តាម​រូបភាព​អាក្រាត​កាយ​ទាំង​២​សន្លឹក គេ​ឃើញ​បុរស​ស្ត្រី​ទាំង​៣​នាក់ សុទ្ធតែ​ដោះ​អាវ ស្រាតខោ (​សល់​តែ​ខោ​ទ្រនាប់​) អង្គុយ​លើ​គ្រែ​ពូក ក្រាលកំរាល​ពណ៌​ក្រហម ស្ថិត​ក្នុងផ្ទះ​ឈើ​សង់​ផ្ទាល់​ដី ដំបូង​ស័ង្កសី និង​បាំងជញ្ជាំង​ស័ង្កសី កំពុង​ផឹកស៊ី​ក្លែម​ស្រី​ស្រាត​យ៉ាង​សប្បាយ ក្អាកក្អាយ ហើយ​បើ​តាម​ពិនិត្យ​ទឹកមុខ​ស្ត្រី​ទាំង​ពីរ​នាក់ ហាក់​ពេញចិត្ត​នឹង​ការ​ស្រាត​ផឹកស៊ី​បែប​នេះ​ខ្លាំង​ណាស់ ព្រោះ​មុខមាត់​សុទ្ធតែ​ញញឹម​ពព្រាយ សម​នឹង​បាន​ជាតិ​ស្រា​ចូល​ពោះ​ផង ធ្វើ​ឱ្យ​ក្តៅ​ភាយ​ពេញ​ខ្លួន​ទ្រាំ​លែង​បាន ក៏​ដោះ​អស់​សម្លៀក​បំពាក់​គ្មាន​សល់​ជាប់​ខ្លួន​។ ចំណែក​ខាង​ប្រុស​ដៃ​ក៏ រពឹស​ខ្លាំង​ណាស់​ដែរ ដោយ​ផឹកស៊ី​បណ្តើរ​ប្រើ​ដៃ​លូក​ស្ទាប​ខ្លួនប្រាណ​ខាង​ស្រី​ជំនួស​សាច់​ក្លែម​បណ្តើរ​។ យ៉ាងណា តាម​សកម្មភាព​រូបភាព​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​កម្មវិធី​ស្រាត​ស៊ីផឹក​ខាងលើ​នេះ អាច​មាន​គ្នា​ចូលរួម​លើស​ពី​៣​នាក់ រាប់​ទាំង​អ្នក​កាន់​កាមេរ៉ា​ថត​ម្នាក់​ផង ​។

ជុំវិញ​រឿងរ៉ាវ​អាស្រូវ​មួយ​នេះ អង្រុតព័ត៌មានមិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​សាមីខ្លួន​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ​បាន​នៅឡើយ​ទេ ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​រូបភាព​ដើម ដែល​មានឈ្មោះ «​ព័ត៌មាន​ស្នងការ​ខេត្ត បប​» ក៏​មិនដឹង​ថា ជា​គណនី​ពិត ឬ​មាន​ជនខិលខូច​លួច​យក​ទៅ​ប្រើប្រាស់​នោះ​ដែរ​ ។ យ៉ាងណា យើង​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ៕

Comments

comments