ភ្នំពេញ ៖ ពិធីបុណ្យ​ភូមិ រំលឹក​ប្រពៃណី​ដូនតា ដែល​យុវវ័យ​សម័យ​ថ្មី បង្កើន​ចេតនា​សស្រាក់សស្រាំ ទើប​និង​អាយុ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ខណៈ​បុណ្យ​ភូមិ​ឱកាស​ឆ្នាំច​នេះ រឹទ្ធ​តែ​មាន​ភាព​អស្ចារ្យ ពី​ទស្សនីយ៍ភាព​សិល្បៈ​ដូនតា​ចម្រុះ ដែល​ផុស​បង្អួត​អត្តសញ្ញាណ នៃ​រយៈ​បី​ថ្ងៃ លើ​ថ្នាល​ពិធី ស្ថិត​ក្នុង​វត្ត​គោក អំពិល ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កាលពី​បុណ្យ​ភូមិ​ឆ្នាំ​កន្លង​ទៅ បាន​រៀបចំ​នៅ​វត្ត​ទួល​ក្រសាំង ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល ដែល​បាន​ស្រូប​យុវជន​យ៉ាងច្រើន​កុះករ​ចូលរួម​លេង​កម្សាន្ត ។

យ៉ាងណា​បរិយាកាស​នៃ​ទឹកចិត្ត​យុវវ័យ​ឆ្នាំ​២០១៨​ឆ្នាំច​នេះ រឹតតែ​មាន​ភាព​សស្រាក់សស្រាំ​និង​គំនិត​អភិរក្សនិយម​លើ​មរតក​វប្បធម៌​ដូច​តា ដែល​បន្ថែម​នូវ​កា​រៀបចំ​បញ្ចូល​នូវ​ទម្រ​ង​សិល្បៈ​បុរាណ​ជា​ច្រើន ឲ្យ​លេច​វត្ត​មាននៅ​ក្នុង​ឱកាស​បុណ្យ​ភូមិ​នៅ​ទី​អារាម​វ័យ​គោល​អំពិល​ឆ្នាំ​នេះ ដែល​មាន​ទាំង ហោមរោង យីកេ និង​ធ្វើ​បទ​ចម្រៀង​ថ្មី ជា​បទ​បុណ្យ​ភូមិ​ឆ្នាំច ក៏​ទទួល​ការ​គាំទ្រ​ច្រើន​ផង​ដែរ ។

ជាក់ស្ដែង​មុន​នេះ​បន្តិច​ផេ​ក​ផ្លូវការ បុណ្យ​ភូមិ បាន​ចេញ MV បទ​ចម្រៀង​ទាក់ទង​បុណ្យ​ភូមិ​មួយ​បទ ដែល​មាន​ចំណងជើង​ថា «​ឆ្នាំច ៥​ឆ្នាំ​» ជា​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ លាយឡំ​ជាមួយ​ក្បាច់​រាំ​ថ្មី​បែប​យុវវ័យ ដែល​មាន​អត្ថន័យ​ជួយ​លើក​ស្ទួយ​របាំ​បុរាណ​ខ្មែរ​កេរ្តិ៍​ពី​ដូនតា ពិតជា​ពីរោះ​ខ្លាំង មិន​ចាញ់​ឆ្នាំ​មុន​ៗ​នោះ​ទេ ។

បទ «​ឆ្នាំច ៥​ឆ្នាំ​» បុណ្យ​ភូមិ ក្នុង​ឆ្នាំ​ទី​៥​នេះ គឺ​មាន​បកស្រាយ និង​សម្ដែង​រួម​គ្នា ពី​លោក ពេ​ជ្ជ​រិ​ទ្ធ និង​កញ្ញា ចំរើន សុភា បងស្រី​បង្កើត​កញ្ញា ចំរើន សុ​ភ័​ក្រ ទៀត​ផង​» ៕


Comments

comments