វី​ដេ​អូ​ឃ្លី​ប​មួយ​មានការ​ចែកចាយ​ត​ៗ​គ្នា​យ៉ាងច្រើន ពាក់ព័ន្ធ​នឹង​រឿង​បងស្រី​បង្កើត​លួច​មាន​សាហាវ​ស្មន់​ជាមួយ​ប្តី​របស់​ប្អូនស្រី​ខ្លួនឯង ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ ។

ស្រ្តីជនជាតិ​វៀតណាម ត្រូវជាប្អូនស្រី​ បាន​លួច​តាមដាន​បងស្រី​របស់​នាង ជា​ច្រើន​ខែ​មក​ហើយ រហូត​នាង​តាម​ទាន់​បងស្រី​រូប​នោះ​កំពុង​សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​រោលរាល​ជាមួយ​ប្តី​របស់​ប្អូនស្រី នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ទីក្រុង​ហាណូយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី viettoday បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជាតា​រា «​ស្រី​ស្អាត Bigo» មុន​ពេល​កើត​មានរឿង​ដ៏​អាម៉ាស់​នេះ​ឡើង នាង​បាន​បាន​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្តី​របស់​ប្អូនស្រី​នាង ។ ប៉ុន្តែ​សំណាងអាក្រក់ ពួក​គេ​ត្រូវ​បាន​តាម​ទាន់ ខណៈ​កំពុង​រួមរ័ក​យ៉ាង​ត្រេកត្រអាល​ជាមួយ​គ្នា នៅ​ក្នុង​សណ្ឋាគារ​មួយ ក្បែរ​ផ្ទះ​របស់​ពួក​គេ ។ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ​នៅ​ចំពោះ​មុខ​ភ្លាម​ៗ ស្ត្រី​ជា​ប្អូន​ស្លុតចិត្ត​ស្ទើរ​គាំងបេះដូង​ស្លាប់ ស្រាប់តែ​ផ្ទុះ​កំហឹង បាន​យក​កន្ត្រៃ​ចាប់​កាត់សក់​បងស្រី​ថ្លើមពាសមេឃ​នេះ និង​ថតរូប​បង្ហោះ​ឡើង​បណ្តាញ​សង្គម​រង​ភាព​អាម៉ាស់​ទៀត​ផង ។

ចំណែក​ប្តី​របស់​នាង ដែល​ពុំ​មានការ​ទទួលខុសត្រូវ ត្រូវ​បាន​គេ​ជឿ​ថា បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ព្រោះ​ពុំ​ចង់​រង​ភាព​អាម៉ាស់ និង​ប្រឈម​មុខជា​មួយ​ប្រពន្ធ ៕

Comments

comments