ភ្នំ​ពេញ ៖ ក្រសួងសុខាភិបាល​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​ចំពោះ​អ្នក​ប្រើប្រាស់​ឱសថ​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស និង​នារី ដោយសារ​ឱសថ​នេះ​មិន​ទាន់​មានការ​ត្រួតពិនិត្យ និង​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

យោង​តាម​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមេសា ២០១៨​នេះ ក្រសួងសុខាភិបាល​បាន​ព្រមាន​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុល​ឈ្មោះ LOL Fashion ដែល​បាន​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​បុរស​នារី ដោយ​បំផ្លើស​ហួស​ពី​ការ​ពិត ហើយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ច្បាប់​អនុញ្ញាត​ដោយ​ពុំ​ចុះបញ្ជី​កា​ត្រឹមត្រូវ ។

ករណី​នេះ ក្រសួង​បញ្ជា​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បញ្ឈប់​ការ​ចេក​ចាយ​លក់ និង​ផ្សាយ​ផ្សាយ​ជា​បន្ទាន់ ហើយ​ក្រសួង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​មាន​បី​ប្រភេទ TITAN GEL, PASSION Tongkat Ali និង BLUE ។ ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រា​ល​ផលិតផល​នេះ ដើម្បី​ជៀសវាង​ការ​ខាតបង់​ថវិការ ការ​ប៉ះពាល់​សុខភាព និង​អាច​ប៉ះពាល់​អាយ​ជីវិត ៕

Comments

comments