រដ្ឋធានី​ដា​ម៉ាស​របស់​ស៊ី​រី ​៖ កងកម្លាំង​សហរដ្ឋអាមេរិក អង់គ្លេស​ និង​បារាំង បាន​បើក​ការ​វាយប្រហារ តាម​អាកាស​លើ​ប្រទេស​ស៊ី​រី ដើម្បី​ជា​ការ​ឆ្លើយ​តប ការ​វាយប្រហារ ដោយ​ឧស្ម័ន​ពុល ដែល​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ កាលពី​ស​ប្ដា​ហ៍​មុន​។

តាម​សេចក្តីរាយការណ៍ពី​អ្នកកាសែត​រ៉​យ​ទ័​រ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា បានអោយដឹងថា ការ​វាយប្រហារ​នេះ គឺជា​ការ​អន្តរាគមន៍​ដ៏​ធំ​បំផុត ធ្វើ​ដោយ​ពួក​មហាអំណាច លោក​ខាងលិច ប្រឆាំង​ប្រធានាធិបតី​ស៊ី​រី លោក បា​ហ្សា អាល់​អាសា​ដ ក្នុង​សង្គ្រាមស៊ីវិល អូស​បន្លាយ​អស់​៧​ឆ្នាំ ។ ការ​វាយប្រហារ តាម​អាកាស​នេះ គឺ​មាន​បំណង​វាយប្រហារ ពហុ​គោលដៅ និង​មានការ​ប្រើប្រាស់​មី​ស៊ី​ល Tomahawk ។
សូម​រង់ចាំ​ អង្រុតនឹងតាមដាន និងរាយការណ៍ជូនពីការ​វិវត្តន៍​ដ៏​គួរ​អោយ​បារម្ភ​នេះ !

Comments

comments