រដ្ឋមន្ត្រីក្រសួងការពារជាតិ​អង់គ្លេស បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ មេ​សា ២០១៨​នេះ​ថា យន្តហោះ​ចម្បាំង​អង់គ្លេស​បាន​បាញ់​មី​ស៊ី​ល នៅ​ឯ​ទីតាំង​យោធា​ស៊ី​រី​មួយ ក្បែរ​ក្រុង​ហូ​ម​ស៍ ដែល​គេ​សង្ស័យ​ថា ជា​កន្លែង​ផ្ទុក​គ្រឿងបន្លាស់​អាវុធ​គីមី ។

ក្រសួងការពារជាតិ​អង់គ្លេស​ បាន​និយាយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​ចម្បាំង​ចំនួន​០៤​គ្រឿង បាន​បាញ់​មី​ស៊ី​ល ឈ្មោះ Storm Shadow នៅ​ឯ​មូលដ្ឋាន​កងទ័ព​មួយ ដែល​មាន​ចម្ងាយ​ប្រហែល​២៤ គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​ហូ​ម ។ ក្រសួង​បញ្ជាក់​​ថា «​កន្លែង​ដែល​ត្រូវ​បាន​វាយប្រហារ គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ការ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ស៊ី​វិល ព្រោះ​មិន​មាន​ហានិភ័យ​បន្ថែម​ឡើយ​​» ។

រដ្ឋមន្ត្រី​ការពារ​ជាតិ Gavin Williamson បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​វាយប្រហារ​នេះ គឺជា​ការ​ឆ្លើយ​តប «​ស្របច្បាប់​និង​សមាមាត្រ​» ចំពោះ​ការ​ប្រើប្រាស់​អាវុធ​គីមី ដោយ​របប​ស៊ី​រី ។ ហើយ​ការ​វាយប្រហារ​នេះគឺដើម្បី​បង្កើន​ការ​បំផ្លាញ​នៃ​សារធាតុ​គីមី​ស្តុក និង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងរោគ​ទៅ​តំបន់​ជុំវិញ ។

សូម​រង់ចាំ​ អង្រុតនឹងតាមដាន និងរាយការណ៍ជូនពីការ​វិវត្តន៍​ដ៏​គួរ​អោយ​បារម្ភ​នេះ !

Comments

comments