រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក Jim Mattis បាន​និយាយ​ថា ការ​វាយប្រហារ​ផ្លូវអាកាស​របស់​អា​មេ​រិ​ក បារាំង​និង​អង់គ្លេស នៅ​ក្នុង​ប្រទេស​ស៊ី​រី ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បញ្ជូន​សារ​មួយ​យ៉ាង​ច្បាស់លាស់ ទៅ​កាន់​ប្រធានាធិបតី បា​ហ្សា អាល់​អាសា​ដ និង​បញ្ឈប់​កម្មវិធី​អាវុធ​គីមី​របស់​លោក ។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​សង្កត់ធ្ងន់​ថា គោលដៅ​នៅ​យប់​នេះ ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស ដើម្បី​បំបាត់​សមត្ថភាព​ក្នុង​ការ​បង្កើត​អាវុធ​គីមី ។ គ្មាន​ការ​ប៉ុនប៉ង​ពង្រីក​គោលដៅ​វាយប្រហារ​ផ្សេង​នោះ​ទេ ។

ការ​វាយប្រហារ​តាម​អាកាស នៅ​គោលដៅ​ជា​ច្រើន ត្រូវ​បាន​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៩​យប់ (​ម៉ោង​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​) គេ​ឃើញ​វត្តមាន​មី​ស៊ី​ល​របស់​អាម៉េរិក បារាំង​និង​អង់គ្លេស បាញ់​ទៅ​លើ​រោងចក្រ​ផលិត​គីមី​របស់រប​បលោក​អាសា​ដ ។

Comments

comments