ក្រសួងការពារជាតិ​រុ​ស្ស៊ី បាន​និយាយ​ថា គ្រាប់​រ៉ុក្កែត​ជា​ច្រើន​ដែល​បាន​បាញ់ នៅ​ក្នុង​ប្រទេស​ស៊ី​រី ដោយ​អាម៉េរិក ចក្រភព​អង់គ្លេស និង​បារាំង ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ស៊ី​រី ។ ហើយ​នេះ អង្គភាព​ការពារ​ផ្លូវអាកាស​របស់​រុ​ស្ស៊ី មិន​បាន​ចូលរួម​ក្នុង​ការ​ទប់ស្កាត់ ចំពោះ​ការ​វាយប្រហារ​នោះ​ទេ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន RT របស់​រុ​ស្ស៊ី បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ មេ​សា ២០១៨​នេះ ។

ក្រសួងការពារជាតិ​រុ​ស្ស៊ី បាន​និយាយ​ថា រុ​ស្ស៊ី​មិន​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន ដើម្បី​រារាំង​មី​ស៊ី​ល អាម៉េរិក អង់គ្លេស និង​បារាំង ដែល​មាន​ទីតាំង​កំពុង​រង​នូវ​ការ​វាយប្រហារ​នោះ នៅឡើយ​ទេ ។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា ការ​វាយប្រហារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាវា​អាម៉េរិក​ចំនួន​២​គ្រឿង ដែល​ឈរជើង​នៅ​សមុទ្រ​ក្រហម ដោយ​មាន​ជំនួយ​ពី​ក្រុម​អាកាសយានិក​មេ​ឌី​ទែ​រ៉ា​ណេ និង​Rockwell B-1 Lancer ទៅ​លើ​មូលដ្ឋាន​អាកាស​ចម្រុះ Al-Tanf នៅ​ក្នុង​ក្រុង​ហូ​ម របស់​ប្រទេស​ស៊ី​រី ។ យន្តហោះ​ចម្បាំង និង​នាវា​របស់​អា​មេ​រិ​ក រួម​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន បាន​បាញ់​គ្រាប់​រ៉ុក្កែត និង​កាំជ្រួច​មី​ស៊ី​ល​ជាង​១០០​គ្រាប់ ទៅ​លើ​មូលដ្ឋាន​ស៊ី​វិល និង​យោធា​ស៊ី​រី ។

មុន​នេះ ក្រសួង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយ​ថា គ្មាន​កាំជ្រួច​មី​ស៊ី​ល​ដែល​បាន​បាញ់​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន បាន​ទៅ​ដល់​តំបន់​ការពារ ដែនអាកាស​របស់​រុ​ស្ស៊ី ដែល​ការពារ​ទីតាំង​នៅ​កំពង់​ផែ Tartus និង Khmeimim Air Base នោះ​ឡើយ ។

Comments

comments