រ៉ែ​មាស​និង ស្ពាន់ ត្រូវ​បាន​ក្រុមហ៊ុន​រុករក​រ៉ែ Geopacific Resources មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី បាន​រក​ឃើញ​នៅ​ការដ្ឋាន​ខួង​រក​រ៉ែ​របស់​ខ្លូ​ន​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។

បើ​តាម​ភ្នំពេញ​ប៉ុស្តិ៍ ក្រុមហ៊ុន Geopacific បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា តំបន់​ថ្មី​នៃ​កំណប់​រ៉ែ​មាស និង​ស្ពាន់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការដ្ឋាន​អណ្ដូងរ៉ែ​១១៨ របស់​ខ្លួន នៅ​គម្រោង Kou Sa របស់​ក្រុមហ៊ុន​នៅ​ខេត្តព្រះវិហារ ជា​ការ​រក​ឃើញ​លើក​ទី​ពីរ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាលពី​ខែមករា​។

រ៉ែ​មាស និង​ស្ពាន់ ដែល​បាន​រុករក​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អណ្ដូងរ៉ែ​ជម្រៅ​រាក់ ដែល​ជា​ធម្មតា​មាន​ទំហំ​តូច ប៉ុន្តែ​មាន​រ៉ែ​កម្រិត​ខ្ពស់​។ កំណប់​រ៉ែ​ប្រភេទ​នេះ​ទំនងជា​កើត​ចេញពី​ការ​ចរាចរណ៍​ទឹក​ស្រទាប់​ខាងក្រោម ដែល​បំបែក​ភាគ​ផ្សំ​សរីរាង្គ​នៅ​ក្នុង​ដី ហើយ​ធ្វើ​ឲ្យ​ក្លាយជា​រ៉ែ ដែល​បន្លែង​រូបធាតុសរីរាង្គ​ទៅ​ជា​សារធាតុសរីរាង្គ ដូច​ជា​មាស និង​ស្ពាន់​។

ខណៈ​ក្រុមហ៊ុន Geopacific ខិត​កាន់តែ​ជិត​ប្រភព​ការ​ធ្វើ​ចរាចរណ៍​នេះ វា​នឹង​ទំនងជា​រក​ឃើញ​រ៉ែ​មាស​កាន់តែ​ច្រើន​។ នេះ​បើ​យោង​តាម​លោក Ron Heeks នាយក​គ្រប់គ្រង​ក្រុមហ៊ុន​។

លោក បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ជាមួយនឹង​ផ្ទៃដី​ជា​ច្រើន ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​អាជ្ញាប័ណ្ណ​គម្រោង Kou Sa ក្រុមហ៊ុន Geopacific មិន​ទាន់​បាន​រុករក​ដោយ​ការ​ខួង​រក​នៅឡើយ​ទេ ដែល​ថ្មី​ៗ​នេះ​ការ​រក​ឃើញ​រ៉ែ​មាស និង​ស្ពាន់ បង្ហាញ​ថា នៅ​មាន​កំណប់​ដ៏​សំខាន់​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការដ្ឋាន​នេះ​។

លោក​ថ្លែង​ថា​៖ «​ភាព​ជោគជ័យ​នៃ​គម្រោង Kou Sa បាន​លើកកម្ពស់​ដោយ​ការ​រក​ឃើញ​រ៉ែ​មាស​ជម្រៅ​រាក់​ដ៏​ធំ​នេះ​»​។ លោក​បន្ថែម​ថា ការ​រក​ឃើញ​ថ្មី​ៗ​បាន​បង្ហាញ​ថា ប្រភព​ដ៏​ច្រើន កាន់តែ​ធំ ដែល​ជំរុញ​ឲ្យ​មានការ​រុករក​រ៉ែ​នេះ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅឡើយ​ទេ​។

លោក​ថ្លែង​ថា​៖ «​ការ​រក​ឃើញ​នេះ ស្រប​ជាមួយនឹង​លទ្ធផល​នៅ​ក្នុង​គម្រោង ដែល​បង្ហាញ​ពី «​ក្បាលម៉ាស៊ីន​» ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​ការ​ទាញ​យក​រ៉ែ​»​។

លោក​បន្ត​ថា​៖ «​លទ្ធផល​បាន​ពី​ការ​ខួង​រុករក​នេះ​ចង្អុលបង្ហាញ​ថា យើង​ប្រហែលជា​ជួប​ប្រទះ​តំបន់​លំហូរ​ចេញ​នៃ​ប្រព័ន្ធ​ជម្រៅ​រាក់ ហើយ​ថា តំបន់​ដ៏​សំខាន់​នេះ​អាច​មា​នទី​តាំងនៅ​ជិត​ៗ​នេះ​»​។

បើ​តាម​ភ្នំពេញ​ប៉ុស្តិ៍​ដដែល បន្ទាប់​ពី​ការ​រុករក​តំបន់​អាជ្ញាប័ណ្ណ Kou Sa ពេញ​មួយ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​បាន​កំណត់​ថា ការដ្ឋាន​រ៉ែ ១១៨ និង ១៨១ ដែល​រក​ឃើញ​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង ទំនងជា​កន្លែង​កំណប់​រ៉ែ​ដ៏​សំខាន់​។ ក្រុមហ៊ុន​មាន​បំណង​បន្ត​រុករក​នៅ​ការដ្ឋាន​នេះ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​សំណាក​ដី ដើម្បី​កំណត់​វិសាលភាព​នៃ​តំបន់​រក​ឃើញ​រ៉ែ​មាស និង​ស្ពាន់​ថ្មី​ៗ​នេះ​៕

Comments

comments