យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​ផ្លូវ តែម​ហា​សំណាង​អត់​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះះ​ថ្នាក់​ឡើយ​សូ​ម្បី​តែ​របួស​។

អាជ្ញាធរ​នាម​និយាយ​ថា ព្រ​លាន​យន្តហោះ​ក្រុង​ក​ដ្ឋ​ម​ណ្ឌូ (Kathmandu) រដ្ឋធានី​នៃ​ប្រទេស​នេ​ប៉ា​ល់ បាន​បិទ​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រោយ​ការ​យន្តហោះ​ម៉ា​ឡេ​សី​ុ​១​គ្រឿង ផ្ទុក​មនុស្ស​១៣៩​នាក់ បាន​រត់​ធ្លាក់​ផ្លូវ​កាលពី​យប់​ថ្ងៃ​ទី​១៩ មេ​សា​ម្សិលមិញ ។

បើ​តាម​មន្ត្រី​អាជ្ញាធរ​បាន​និយាយ​ថា យន្តហោះ​ដែល​រត់​ធ្លាក់​ផ្លូវ ធ្វើ​ឲ្យ​មនុស្ស​១៣៩​នាក់​ព្រលឹង​ចុង​សក់​នោះ ប្រភេទ​ប៊ូ​អី​ុ​ង ៧៣៧ ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​សី​ុ malindo airlines​បាន​រត់​ធ្លាក់​ផ្លូវ​ជាប់​ភក់​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ ពី​piste​។

មន្ត្រី​ដដែល​បន្ត​ថា តាម​គម្រោង​យន្តហោះ​នេះ ត្រូវ​ហោះ​ទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​តែ​ពេល​កំពុង​រត់​ប្រុង​ហោះ​ឡើង អ្នកបើកបរ​បាន​ប្រកាស​ពី​ការ​កើត​មាន​បញ្ហា​រួច​ក៏​បញ្ឈប់​ប្រតិបត្តិការ​តែ​ម្តង ៕

Comments

comments