សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ខារ៉ាអូខេ កូ​ប្រា ហ្គោ​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​អនុ​វិទ្យាល័យ​អនុវត្តន៍ ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ក្បែរ​វិមាន​ឯករាជ្យ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ ។

មក​ទល់​នឹង​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមេសា​នេះ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រៀង​ចេញ​អន្តរាគមន៍ ។

មិន​ទាន់​មាន​របាយការណ៍​លម្អិត​អំពី​ការ​ខូចខាត​ហាង​ខារ៉ាអូខេ​កូ​ប្រា​ហ្គោ​ល​ខាងលើ​នេះ​នៅឡើយ​ទេ ៕

 

 

Comments

comments