ព្រះ​ពុ​ទ្ឋ​រូប​ដ៍​ធំ​ដែល​ត្រូវ​បាន​គេ​សាងសង់​ចម្លាក់​ជា​ច្រើន​ឆ្នាំ​ទម្រាំ​បាន​រួចរាល់​នៅ​លើ​ភ្នំពេញ​សំពៅ ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បែរជា​ត្រូវ​បាន​ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ឡើង​អង្គុយ​លើ​ព្រះ​កេស រួច​សើច​ថត ដោយ​មិន​ទើសក្បាល​មន្ត្រី​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ដែល​ប្រចាំការ​នៅ​ទីនោះ​ឡើយ​។

យ៉ាងណា គេ​មិនដឹង​ថា​តើ​រូបភាព​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នោះ ត្រូវ​បាន​គេ​ថត​តាំងពី​ពេល​ណា​នោះ​ទេ ។

ក្រោយ​ការ​បង្ហោះ​រូបភាព​ជនបរទេស​អង្គុយ​លើ​ព្រះ​កេស​ព្រះ​ពុ​ទ្ឋ​រូប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​ផ្ទុះ​ប្រតិកម្ម​ដោយ​ចោទ បុរស​ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នោះ​ថា បាន​ប្រមាថ​មើល​ងាយ​ជាន់ឈ្លី​ព្រះ​ពុ​ទ្ឋ​សាសនា ដែល​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៩០​ភាគរយ​ប្រកាន់​យក​សាសនា​ដ៍​ធំ​ក្នុង​ចំណោម​សាសនា​នានា​នៅ​លើ​ពិភពលោក ។

ក្រៅពី​ផ្ទុះ​ប្រតិកម្ម អ្នក​ដែល​បានឃើញ​រូបភាព​ដែល​ជនបរទេស​អង្គុយ​លើ​ព្រះ​ពុ​ទ្ឋ​រូប​នោះ បាន​ទម្លាក់​កំហុស​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​ពាក់​ព័​ន្ឋ​នានា ពិសេសមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្ត ថា​ខ្វះ​មនសិការ​ការងារ​និង​ការ​ទទួល​ខុស​ត្រូវ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ជនបរទេស​ប្រមាថមើលងាយ​ព្រះ​ពុ​ទ្ឋ​សាសនា និង​ហាក់​ប្រមាថមើលងាយ​ពលរដ្ឋ​ខ្មែរ​ជាង​១០​លាន​នាក់​ដែល​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា និង​បាន​ត្រឹមតែ​អង្គុយ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ អ្នក​ណា​ធ្វើ​អី​ធ្វើ​ទៅ មើលងាយ​អី​មើលងាយ​ទៅ កុំ​តែ​មើលងាយ​អញ​(​សម្តី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​) ។

មជ្ឈដ្ឋាន​នានា​មួយ​ចំនួន​ដែល​តាមដាន​ព័ត៌មាន បាន​លើក​ឡើង​ថា បើ​នៅ​ប្រទេស​ថៃ​វិញ ជនបរទេស​នេះ​រត់​មិន​រួច​ទេ ហើយ​បើ​ចាប់​បាន​ហើយ អាជ្ញាធរ​ថៃ​មិន​ពិន័យ ឬ ចាប់​ដាក់គុក​ទើប​ចម្លែក​។ តែ​នេះ​ស្រុក​ខ្មែរ​បាទ កុំ​តែ​អង្គុយ​លើ​ក្បាល​មន្ត្រី​អាជ្ញាធរ​ពាក់​ព័​ន្ឋ​នានា​ប្រចាំការ​នៅ​ទីនោះ ចង់​អង្គុយ​លើ​អី​ក៍បាន​ដែរ​ណា​ទាន​ណា !!! ៕

Comments

comments