កន្លង​មក​រដ្ឋាភិបាល​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ចំនួន​២​បាន​ទទួល​សិ​ទ្ឋិ​សម្រាប់​ការ​អភិវឌ្ឍ​កោះទន្សាយ​លើ​ផ្ទៃដី​ជាង​៥០​ហិ​កតា ដើម្បី​សាងសង់​តំបន់​ទេសចរណ៍​កំរិត​ផ្កាយ​ប្រាំ ប៉ុន្តែ​នៅ​ថ្ងៃនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​និង​បញ្ជា​ឲ្យ​ដកហូត​កោះទន្សាយ​ពី​ក្រុមហ៊ុន​ឯកជន​យក​មក​គ្រប់គ្រង​វិញ ដោយសារ​ក្រុមហ៊ុន​មិន​ទាន់​ធ្វើ​អ្វី​ទាំងអស់​។

នៅ​ក្នុង​ពិធី​សម្ពោធ​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូ​យ៉ា​ល់ សេន កោះ​រ៉ុ​ង​» របស់​លោក​ឧកញ៉ា គិត ម៉េ​ង ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន ក៍បាន​ព្រមាន​ដក​យក​កោះ​ចំនួន​៣០​ពី​ក្រុមហ៊ុន​ឯកជន​ត្រឡប់​មក​វិញ ដោយសារ​តែ​មិន​មានការ​អភិវឌ្ឍ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​គ្រប់គ្រង​។

លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ ក៍បាន​ប្រកាស​ដែរ​ថា ដី​នៅ​លើ​កោះ​រ៉ុ​ង មិនមែន​ដី អ្នកឧកញ៉ា គិត ម៉េ​ង នោះ​ទេ គឺជា​ដី​របស់​រដ្ឋ ដែល​រដ្ឋ​បាន​ប្រគល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍ ហើយ​ថា កោះ​រ៉ុ​ង​ជា​សម្បត្តិ​របស់​រដ្ឋ គ្រាន់តែ​រដ្ឋ​ផ្តល់​សិទ្ធិ​ឱ្យ​វិនិយោគ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ ប៉ុន្តែ​ដី​នៅ​លើ​កោះ​រ៉ុ​ង​នេះ គឺជា​ដី​របស់​រដ្ឋ ហើយ​កោះ​ដទៃ​ក៏​ដូច​គ្នា​ដែរ​។

លោកហ៊ុន សែន ក៍បានផ្តល់អនុសាសន៍ឯកភាពមិនឱ្យមានការសាងសង់សំណង់លើកោះ ដោយមានកម្ពស់​មិនឱ្យលើសពី៣ជាន់ឡើយ ។

នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ក៍បាន​ព្រមាន​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែល​នៅ​ពីក្រោយ​ខ្នង​ប្រជាពលរដ្ឋ​លើ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​លើ​កោះ​រ៉ុ​ង ។ លោក ហ៊ុន សែន ក៍បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ដោះស្រាយ​សម្រួច​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ ៥៨៤​ក្បាលដី នៅ​កោះ​រ៉ុ​ង ដែល​អ្នកខ្លះ​ទើប​ទៅ​រស់នៅ ។

លោកនាយក​រដ្ឋមន្ត្រី ក៍បាន​បញ្ជាក់​ជា​ថ្មី​ថា មន្ត្រី​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ច្បាប់ មិន​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​នោះ​ទេ ហើយ​ថា បើ​អ្វី​ៗ​ទាំងអស់ ចាំបាច់​តែ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​នោះ មិនបាច់​ចាំ​មាន​រដ្ឋមន្ត្រី​តាម​ក្រសួង​នោះ​ទេ ។

លោក ហ៊ុន សែន ក៍បាន​ប្រកាស​ជា​សាធារណៈ​ជា​ថ្មី​ម្តងទៀត​ថា នៅ​អាណត្តិ​ក្រោយ​លោក​នឹង​មិន​ដាក់​រដ្ឋមន្ត្រី​ណា​ដែល​អសកម្ម មិន​ធ្វើការ បែរជា​ទុក​ការងារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​(​លោក ហ៊ុន សែន​) ធ្វើ​និង​ដោះស្រាយ ។

កោះទន្សាយ​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ទីក្រុង​កែប មាន​ចម្ងាយ​៤,៥​គីឡូម៉ែត្រ​ពី​ទីក្រុង​នេះ​។ ទី​នេះ​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​ដ៏​ល្អ​ប្រណិត​របស់​ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរ​ខ្សាច់​ចំនួន​២​កន្លែង ដែល​មាន​វាល​ខ្សាច់​ស​ពី​ធម្មជាតិ អាច​ធ្វើ​ជា​កន្លែង​សំរាប់​ងូត​សមុទ្រ​កម្សាន្ត​សប្បាយ​បាន​។ ទឹកសមុទ្រ​មាន​ជម្រាល​វែង​ហើយ​រាក់​ហើយ ទឹកសមុទ្រ​នៅ​ទីនោះ​មាន ជំរៅ​រាក់​ដោយសារ​តែ​មាន​ឆ្នេរ​នៅ​ព័ទ្ធ​ជុំវិញ​កោះ​ហើយ​វា​មាន​ភាព ជម្រាល បន្តិច​ម្តង​ៗ ហើយ ជា​ហេតុ​ធ្វើ​អោយ​កោះ​នេះ​ក្លាយជា​កន្លែង​សំរាប់​ការ​ហែល​ទឹក​លេង​កំសាន្ត​។ ខាងក្រោម​ទឹកសមុទ្រ មាន​ផ្កាថ្ម សត្វ​សមុទ្រ រុក្ខជាតិ​សមុទ្រ អំណោយផល​ដល់​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​បរិស្ថាន​ចំរុះ​។ ឈ្មោះ​កោះទន្សាយ​នេះ​បាន​ក្លា​យមក​ពី​ពាក្យ​រំសាយ ព្រោះ​នៅ​ពេល​ដែល​ស្តេច​សាគរ​រាជ អស់សង្ឃឹម​ក្នុង​ការ តស៊ូ ដោយ​មានការ​បែកបាក់​ពល​សេនា និង បក្សពួក​ខ្លួន​អស់​ច្រើន ព្រះ​អង្គ​ក៏​បាន​ដឹកនាំ​អ្នក​ដែល​នៅ​សេសសល់​ឆ្លង​សមុទ្រ​មក​ដល់​កោះ​មួយ​នៅ​ខាង​មុខ​ក្រុងកែប ហើយ​ក៏​បាន​ធ្វើការ​រំសាយទ័ពរ​នៅ​ទីនោះ​ទៅ​។ ដោយ​ការ​ហៅ ត​ៗ​គ្នា កោះ​រំសាយ បាន​ក្លាយទៅជា​កោះ​អំ​សាយ កោះ​អ​ន្សា​យ ក្រោយមក​ក៏​បាន​ក្លាយទៅជា​កោះទន្សាយ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

កោះទន្សាយ​មាន​ផ្ទៃដី​ប្រមាណ ២​គីឡូ​ម៉ែត្រការ៉េ ។ ពី​ដើម​ជា​កន្លែង​កែប្រែ​អ្នកទោស​ឱ្យ​កសាង​ជីវភាព​ថ្មី និង នៅ​ការពារ​ទឹកដី​កោះ​ផង​។ ហេ​ដ្ឋា​រចនា​សម្ព័​ន​ទេសចរណ៍​នៅ​កោះទន្សាយ​បាន​កសាង​ឡើង​នៅ​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម មាន​ដូច​ជា​ផ្លូវ​រទេះសេះ​ជុំវិញ​ដី​កោះ ម៉ូ​តែ​ល​សង់​អំពី​ឈើ​ប្រក់​ស្បូវ ភោ​ជនី​ដ្ឋា​ន​សង់​អំពីរ​ឈើ​ប្រក់​ស័ង្កសី ប្រព័ន្ធ​ទឹក​ស្អាត និង សំណង់​រដ្ឋ​ផ្សេង​ៗ​ទៀត ។​ល​។ ធម្មជាតិ និង សង្គ្រាម​ជាង​២​ទស្ស​វត្ស​កន្លង​មកនេះ បាន​បំផ្លាញ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ទាំងនេះ​ស្ទើរតែ​ទាំងអស់​។ សព្វថ្ងៃ​មាន​ប្រជាជន​ចំនួន​ប្រហែលជា ៧​គ្រួ​សារបាន​បោះទីតាំង​រស់នៅ​លើ​កោះ​នេះ ប្រកប​របរ​រកស៊ី​នេសាទ​សមុទ្រ​តូចតាច និង ថែរក្សា​ចំការ​ដូង​។​ការ​ធ្វើ​ដំណើរ​មួយ​ជុំ​ធ្វើ​ដំណើរ​ទៅ​កោះ​នេះ និង​ត្រឡប់​មក​វិញ រត់​បាន 20 ដុល្លារ​សម្រាប់​ទូក​ទាំងមូល​ដូច្នេះ​នាំ​មក​នូវ មិត្តភក្តិ មួយ​ចំនួន​ដើម្បី​បំបែក​ការ​ចំណាយ​នេះ​។ តម្លៃ ធ្វើ​ដំណើរ​ជុំ​គឺ​ដូច​គ្នា​ថា​តើ​អ្នក​ស្នាក់​នៅ ពីរ​បី​ម៉ោង ឬ ពីរ​ឬ​បី ថ្ងៃ​ ?៕

 

Comments

comments