ភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី Cambodian Idol រដូវ​កាល​ទី​១ លោក នី រតនា បាន​​ចូល​រោង​ភ្ជាប់ពាក្យ​ជាមួយនឹង​នារី​វ័យក្មេង​ស្រស់​ស្អាត​មួយ​រូប ត្រូវជា​កូនស្រី​អ្នកជំនួញដែល​ជាម្ចាស់​គ្រឿងសម្អាង WOMEA ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​លោក នី រតនា ជា​តំណាង​ផលិត​ផល​តែ​ម្ដង ។

ថ្ងៃនេះ ជា​ថ្ងៃ​វិសេសវិសាល​របស់​តារាចម្រៀង​លោក នី រតនា គេ​សង្កេត​ឃើញ​ពិធី​ពិតជា​រៀបចំ​យ៉ាង​ប្រណិត ព្រមទាំង​មាន​តារា​ៗ ក្នុង​នោះ​ដែរ គេ​ឃើញ​មាន​តារា​ប្រុស​ស្រី​នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ជា​ច្រើន​នាក់ មាន​ដូច​ជា ៖ កញ្ញា សួ​ស វី​សា​, កញ្ញា ឈី​ន ត​រនៈ​, កញ្ញា វី ឌី​ណែ​ត​, កញ្ញា ប៉ាច គី​ម​មួយ​, លោក សយ រតៈ​, លោក ឃុន វុ​ត្ថា​, លោក នួន សុធា​រ័ក្ស ជាដើម ។

លោក នី រតនា បាន​សម្រេចចិត្ត​បង្ហាញ​ពី​ដៃគូ​ជីវិត​របស់​លោក គឺ​កញ្ញា ហេង សុវណ្ណ​ភក្តិ​ណា ដែល​ពិធី​ប្រារព្ធ​នៅផ្ទះ​ខាង​ស្រី ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ថ្ងៃ​ប្រារ​ព្វ​ពិធី​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ ។

ជាក់ស្តែង​មុន​នេះ​បន្តិច​! នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មានការ​បែកធ្លាយ​រូបភាព​ភ្ជាប់ពាក្យ​របស់​លោក​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​ជា​ពិសេស​ផ្អើល​អស់​ពិភព​អ្នកសិល្បៈ ។

តោះ ចង់​ដឹង​ថា តារា​ស្រី​ប្រុស​ល្បី​ៗ​រូប​ណាខ្លះ ចូលរួម​ពិធី​ភ្ជាប់ពាក្យ​របស់​លោក និង​ជា​ពិសេស​ចង់​ដឹង​ថា​សម្រស់ នី រតនា និង​គូ​ដណ្ដឹង​មាន​សម្រស់​ស្រស់​ស្អាត​បែប​ណា​នោះ សូម​ទស្សនា​រូបភាព​ជា​ច្រើន​ដូច​ខាងក្រោម​នេះ ៖

Comments

comments