ភ្នំពេញៈ លោកយាយ ច័ន្ទ លាង​ឈី​វ ដែល​គេ​ស្គាល់​ថា ជា​អតីត​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​ដ៏​ឆ្នើម​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ទស​វត្ស​ន៍​ឆ្នាំ ១៩៦០ នោះ បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០១៨ ក្នុង​ជន្មាយុ ៧៨ ឆ្នាំ ដោយ​ជរាពាធ នៅ​ឯ​គេហដ្ឋាន​ក្មួយ​របស់​គាត់ ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ រាជា​ធានី​ភ្នំពេញ​។

លោក បឹង គឹ​ម​តោ អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ឲ្យ​ដឹង​ថា សព​របស់​លោកយាយ ច័ន្ទ លាង​ឈី​វ អតីត​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​ដ៏​ឆ្នើម ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ស្រុក​កំណើត នៅ​ឯ​ខេត្តតាកែវ ដើម្បី​បូជា​តាម​ប្រពៃណី នៅ​វត្ត​អង្គ​ប្រសើរ ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ វេលា​ម៉ោង ៥ ព្រឹក​។

តាម​ប្រវត្តិ​របស់​លោកយាយ ច័ន្ទ លាង​ឈី​វ គឺ​គាត់​ធ្លាប់​ជា​កីឡាការិនី​ជម្រើសជាតិ​បាល់ទះ ដ៏​ឆ្នើម​ម្នាក់ ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​ធ្លាប់​ដណ្តើម​បាន​មេដាយ ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផង​ដែរ​។

លោកយាយ ច័ន្ទ លាង​ឈី​វ អតីត​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​ដ៏​ឆ្នើម ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ស្រុក​កំណើត នៅ​ឯ​ខេត្តតាកែវ ដើម្បី​បូជា​តាម​ប្រពៃណី នៅ​វត្ត​អង្គ​ប្រសើរ ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ វេលា​ម៉ោង ៥ ព្រឹក​។

តាម​ប្រវត្តិ​របស់​លោកយាយ ច័ន្ទ លាង​ឈី​វ គឺ​គាត់​ធ្លាប់​ជា​កីឡាការិនី​ជម្រើសជាតិ​បាល់ទះ ដ៏​ឆ្នើម​ម្នាក់ ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​ធ្លាប់​ដណ្តើម​បាន​មេដាយ ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផង​ដែរ​។

ក្រោយមក​លោកយាយ ច័ន្ទ លាង​ឈី​វ ដែល​មាន​រហស្សនាម​ថា «​ខ្លា​ញី​» ព្រោះ​អាច​លោត​គប់​បាល់​បាន​ខ្លាំង ជាមួយ​កម្ពស់​ខ្ពស់​នោះ បាន​ទទួល​លិខិត​សរសើរ​ពី​អតីត​ព្រះ​មហា​ក្ស​ត្ស​សម្តេចព្រះ​នរោត្តម សីហ​នុ​។ បន្ថែម​លើ​នេះ គឺ​នៅ​ឆ្នាំ​២០១៣ លោកយាយ លាង​ឈី​វ ក្នុង​វ័យ​ចូល​និវត្តន៍ បាន​ទទួល​ប្រាក់​រង្វាន់​លើកទឹកចិត្ត លិខិត​សរសើរ និង​គ្រឿង​ឥស្សរិយយស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ​។

ប្រភព​ពី​លោក បឹង គឹ​ម​តោ បាន​ឲ្យ​ដឹង​បន្ថែម​ថា លោកយាយ ច័ន្ទ លាង​ឈី​វ ដែល​និយម​ចូល​ចិត្ត​ស្រឡាញ់​វិស័យ​កីឡាបាល់ទះ​នោះ លោកយាយ មិន​បាន​យក​ស្វាមី​ទេ គឺ​នៅ​លីវ​រហូត​ដល់​ចាស់ និង​ទទួលមរណភាព​ក្នុង​ជន្មាយុ ៧៨ ឆ្នាំ​នេះ​តែ​ម្តង ដោយ​គាត់​ស្នាក់​នៅ​អាស្រ័យ​ជាមួយ​ក្មួយ​តែ​ប៉ុណ្ណោះ ៕

ប្រភព ៖ P Post

Comments

comments