ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​/GDP) លោក យ៉ង សាំង​កុមារ បាន​ថ្លែង​ថា ប្រសិនបើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​នោះ ចាស់ជរា​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​១៥​ម៉ឺន​រៀល​ក្នុង​១​ខែ ។

នៅ​ក្នុង​សមាជ​បោះ​ឆ្នោត​រើស​បេក្ខជន​តំណាងរាស្ត្រ​ចំនួន​១២​រូប នៅ​ក្នុង​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ លោក យ៉ង សាំង​កុមារ បាន​ស្នើ​ដល់​សមាជិក​សមាជិកា​បក្ស​ជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកស្រុក អ្នក​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គគ្រឹកគគ្រេង ហើយ​បោះ​គូស​ឲ្យ​ចំ​សញ្ញា​ត្រីកោណ​៣​ជ្រុង​នេះ គណបក្ស​ប្រជា​ធិ​បេ​តយ្យ​មូលដ្ឋាន ។

បើ​តាម​លោក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន «​កាលណា​យើង​គូស​ឲ្យ​ចំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យើង​បាន​នូវ​គោ​លន​យោ​យ​បាយ ស​៥ ដែល​មាន​ដូច​ជា កសិករ​ទទួល​បាន​ទីផ្សារ ស្ត្រី​ជា​ម្តាយ​ទទួល​បាន​ម​តេ្ត​យ្យ​សាលា​ល្អ សម្រាប់​កូនចៅ​របស់​យើង កម្មករ​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពេល​ឥត​មានការ​ងារ​ធ្វើ​រយៈពេល​ខ្លី​ណាមួយ គឺ​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម ទម្រាំ​រក​ការងារ​ថ្មី​បាន​ធ្វើ ប្រជាពលរដ្ឋ​ទូទៅ​ទទួល​បាន​គ្រូពេទ្យ​ល្អ ធ្វើ​ម៉េច​ជួយ​កូនចៅ​យុវជន​ទទួល​បានការ​ងារ​ធ្វើ ជា​ពិសេស​ឪពុក​-​ម្តាយ ជីដូន​-​ជីតា​របស់​យើង​ដែល​ជា​ចាស់ជរា នឹង​ទទួល​បានការ​ឧ​ប​ត្ថ​ម​ពី​រដ្ឋ​១៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ ដែល​នេះ​ជា​គោលនយោបាយ​ដែល​យើង​ជា​បេក្ខជន​ទាំងអស់​ថា គណបក្ស​នឹង​ដាក់​ចូល​ប្រ​កូត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ​នេះ​» ។

លោក យ៉ង សាំង​កុមារ បាន​បន្ត​ថា «​ពេល​យើង​ជាប់​ឆ្នោត យើង​នឹង​ខិតខំ​ធ្វើការ​យ៉ាងម៉េច​ឲ្យ​បាន​រដ្ឋាភិបាល​ថ្មី​មួយ ដែល​អនុវត្ត​គោលនយោបាយ​សំខាន់​ៗ ហើយ​សង្ឃឹមថា គណបក្ស​យើង​នឹង​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ច្រើន​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​» ៕

Comments

comments