អតីត​អ្នក​យក​ព័ត៌មាន​និង​ថតរូប​នៅ​គុក​ទួល​ស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​) លោក ញ៉ែ​ម អេ​ង បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប របស់​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដឹកនាំ​ដោយ​លោក លន់ ប្ញ​ទ្ឋិ កូនប្រុស ដែល​គេ​ស្គាល់​ថា​ជា​កូនលោក​សេនាប្រមុខ លន់ ន​ល់ អតីត​ប្រធានាធិបតី​នៃ​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥) ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ (​អាណត្តិ​ទី​១) រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៩៣ លោក ញ៉ែ​ម អេ​ង ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ស្រុក​អន្លង់​វែង និង​ក្រោយមក​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​លោក​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ ។

បច្ចុប្បន្ន​ក្នុងវ័យជិត៦០ឆ្នំា អតីត​អ្នក​ថតរូប​នៅ​គុក​ទួល​ស្លែង​រូប​នេះ ជា​អគ្គលេខាធិការ​រង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៕

Comments

comments